**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន**ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ**មន្ត្រីជាន់ខ្ពស់៖ ថៃប្តេជ្ញាទប់ស្កាត់ការជួញដូរមនុស្សបន្ទាប់ពីការជួយសង្គ្រោះតារាសម្តែងចិន**ចិន អះអាងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋធានីប៉េកាំង និងការផ្ដល់ជំនួយផ្នែកយោធាសម្រាប់ទ្វីបក្រីក្របំផុតរបស់ពិភពលោក**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត

ប្រធានាធិបតីចិន នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូប ទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ត្រាំ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបញ្ជូនបេសកជនជាន់ខ្ពស់មួយរូបទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ដែលធ្វើឡើងនៅថ្ងៃទី២០ ខែមករាខាងមុខ ក្នុងសកម្មភាពដែលមិនធ្លាប់មានពីមុនមក ដែលអាចនឹងឡើងដើម្បីបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាចពិភពលោកទាំង២ នៅពេលចាប់ផ្តើមរដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក។

រដ្ឋធានីប៉េកាំងបានប្រាប់ក្រុមអន្តរកាលរបស់លោក ត្រាំ ថាមន្ត្រីកំពូលនឹងចូលរួមជំនួសលោក ស៊ី។ នេះបើយោងតាមមនុស្សដែលស្គាល់ពីកិច្ចពិភាក្សានេះ។ បេសកជន​របស់ចិនក៏​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​របស់​លោក ត្រាំ ផងដែរ។ លោក ត្រាំ បានអញ្ជើញលោក ស៊ី ចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោកនៅថ្ងៃទី២០ ខែមករា ដែលជាសញ្ញាមួយបង្ហាញថា លោកមានបំណងបន្តនូវប្រភេទនៃទំនាក់ទំនងកម្រិតខ្ពស់ជាមួយមេដឹកនាំចិនដែលលោកបានធ្វើឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកនៅក្នុងសេតវិមាន។

មន្ត្រីជាន់ខ្ពស់ដែលលោក ស៊ី អាច​បញ្ជូនទៅចូលរួមពិធីរបស់លោក ត្រាំ គឺ លោក ហាន ចេង (Han Zheng) ដែល​ជា​អនុ​ប្រធានាធិបតី​។ ជម្រើសមួយទៀតគឺរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ។ មនុស្សម្នាក់ដែលដឹងពីស្ថានភាពនេះ បានទម្លាយថា ទីប្រឹក្សាលោក ត្រាំ មួយចំនួនចង់ឱ្យលោក កៃ ឈី (Cai Qi) សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលមានអំណាចជាងលោក ហាន ឬលោក វ៉ាង ចូលរួម ដោយហេតុថា គាត់ជាបុរសដៃស្តាំរបស់លោក ស៊ី។ មនុស្សម្នាក់ទៀតដែលដឹងពីទស្សនៈនៅក្នុងក្រុមអន្តរកាលរបស់លោក ត្រាំ បាននិយាយថា មានការព្រួយបារម្ភខ្លះថា លោក ត្រាំ នឹងមិនសប្បាយចិត្តទេ ប្រសិនបើបេសកជននៅត្រឹមកម្រិតរបស់លោក វ៉ាង ឬលោក ហាន មកចូលរួម ខណៈលោកបានអញ្ជើញមេដឹកនាំចិនឯណោះ។

សូមជម្រាបជូនថា លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោក និងលោក ស៊ី បានពិភាក្សាគ្នាតាមរយៈអ្នកតំណាង ហើយលោកជឿជាក់ថា មេដឹកនាំទាំងពីរនឹងចុះសម្រុងគ្នានៅក្នុងអាណត្តិទីពីររបស់លោក។ ទោះបីជាយ៉ាងនេះក្តី លោក ត្រាំ បានតែងតាំងអ្នកមានទំនោរប្រឆាំងចិនជាច្រើនរូបកាន់មុខតំណែងសំខាន់ៗនៅក្នុងរដ្ឋបាលថ្មី។ បុរសមាត់ឆៅរូបនេះក៏បាននិយាយផងដែរថា លោកនឹងដាក់ពន្ធបន្ថែម១០ ភាគរយលើទំនិញរបស់ចិន លុះត្រាតែរដ្ឋធានីប៉េកាំងធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការជួញដូរសារធាតុញៀនហ្វេតានីល។ គួរបញ្ជាក់ថា លោក ត្រាំ ​បាន​គំរាម​យក​ពន្ធ​លើស​ពី៦០ ភាគរយលើ​ទំនិញ​ចិន​ក្នុង​ពេល​កំពុង​ធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង