**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ**កូនខ្លាឃ្មុំតូចមួយក្បាល ត្រូវបានក្រុមគ្រូពេទ្យ វះកាត់ប្រអប់ជើងចោល ដោយសាររងរបួសពីការជាប់អន្ទាក់ខ្លាំងពេក**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់**រដ្ឋបាលលោក បៃដិន ពន្យារពេលនិរទេសជនចំណាកស្រុក ៩០ម៉ឺននាក់មកពីអ៊ុយក្រែន វ៉េណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ និងស៊ូដង់**ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ

ព្រុចសែល៖ ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិនបានឱ្យដឹងនៅពីថ្ងៃសុក្រថា ក្រុមហ៊ុននឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុបក្នុងខែកុម្ភៈ ដែលបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្ត Atto 2 ដែលជាម៉ូដែលបំពេញបន្ថែមទៅនឹងរថយន្តធុនធំម៉ូដែល Atto 3 ដែលបានចេញលក់នៅឆ្នាំ២០២២ នឹងប្រកួតប្រជែងនៅក្នុងទីផ្សារផ្នែក B-SUV។

ការដាក់បង្ហាញរថយន្តថ្មីនេះធ្វើឡើងរយៈពេលពីរខែបន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តវិធានការដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនរួមទាំងរថយន្ត BYD ក្នុងអត្រារហូតដល់ទៅ ៤៥,៣ភាគរយ។

រថយន្ត Atto 2 នឹងប្រកួតប្រជែងជាមួយរថយន្ត SUV ខ្នាតតូចរបស់អឺរ៉ុបរថយន្ត Peugeot e-2008 របស់ក្រុមហ៊ុន Stellantis រថយន្ត e-C3 របស់ក្រុមហ៊ុន Citroën រថយន្ត Mokka-e របស់ក្រុមហ៊ុន Opel និងរថយន្ត 600e របស់ក្រុមហ៊ុន Fiat និងរថយន្ត Niro របស់ក្រុមហ៊ុន Kia និងរថយន្ត R4 របស់ក្រុមហ៊ុន Renault ដែលនឹងចេញលក់នៅចុងឆ្នាំនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BYD បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា តម្លៃរថយន្ត Atto 2 នឹងត្រូវបានបង្ហាញ «នៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលពីរបីសប្តាហ៍» ខាងមុខ ហើយតម្លៃអាចស្ថិតនៅចន្លោះតម្លៃរវាងរថយន្ត Dolphin និងរថយន្ត Atto 3។

នៅប្រទេសអង់គ្លេស រថយន្ត Dolphin មានតម្លៃចាប់ផ្តើមពី ២៦ ១៤០ផោន (៣២ ១៥៧ដុល្លារ) និងតម្លៃរថយន្ត Atto 3 មានចាប់ផ្តើមពី ៣៧ ១៤០ផោន (៤៥ ៦៨៩ដុល្លារ)។ ក្រុមហ៊ុន BYD បានឱ្យដឹងថា រថយន្តអគ្គិសនី Atto 2 មានប្រវែង ៤,៣១ម៉ែត្រ ទទឹង ១,៨៣ម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង