**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី**បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ២០នាក់ សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥**HHS ប្រកាសអាសន្នផ្នែកសុខភាពសាធារណៈសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីដោះស្រាយផលប៉ះពាល់សុខភាពនៃភ្លើងឆេះព្រៃដែលកំពុងបន្តនៅទីក្រុងឡូសអេនជឺលេស**សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ**ឯកឧត្តម ប៉េង ពោធិ៍នា៖ ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកនានារបស់ជាតិ**សាធារណជនជាង១០លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ និងចាត់មន្ត្រីនាំយកថវិកា ១៥លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចូលបុណ្យសព និងថវិកា ១០លានរៀលទៀត សម្រាប់ភរិយាដែលរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥**សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមដំណើរការកែនៅព្រឹកនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១០លានរៀល ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ**នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​លីបង់​ ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ដាម៉ាស​ ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​ស៊ីរី**WHO៖ ករណី mpox ដែលត្រូវបានបញ្ជាក់ចំនួន ១៤,៧០០ករណី ត្រូវបានរាយការណ៍ក្នុងឆ្នាំ២០២៤ នៅទ្វីបអាហ្វ្រិក**អ៊ីរ៉ង់ អះអាងថា ខ្លួនត្រៀមផ្តល់ជំនួយសង្គ្រោះដល់អាមេរិក ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃដែលកំពុងឆាបឆេះពាសពេញខោនធី Los Angeles**ក្រុម Houthis របស់យេម៉ែន ទាមទារការវាយប្រហារថ្មី ដើម្បីប្រឆាំងនឹងនាវាផ្ទុកយន្តហោះអាមេរិក នៅសមុទ្រក្រហម**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជាក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់

អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។

ជាក់ស្ដែង អាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខពួកគាត់។

ចំណែកឯរដ្ឋបាលខណ្ឌចំការមនវិញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស នៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់។

ការបាញ់នេះ ដោយមានការចូលរួមពីកម្លាំងខណ្ឌ ៣នាក់ កម្លាំងសង្កាត់-ភូមិសរុប ១៥នាក់, អ្នកបាញ់ថ្នាំ២នាក់ នៅវេលាម៉ោង១៧នឹង០០នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបានចាប់ផ្តើមបាញ់ នៅតាមបណ្តាភូមិ១ ភូមិ២ ក្នុងសង្កាត់ផ្សារដើមថ្កូវ និងភូមិ៩ ភូមិ១៦ ក្នុងសង្កាត់ផ្សារដើមថ្កូវ។ ក្នុងការបាញ់ថ្នាំមូសនេះ បានប្រើប្រាស់ម៉ាស៉ីនបាញ់ថ្នាំ ចំនួន ០២គ្រឿង ប្រេងម៉ាស៊ូតចំនួន  ៤០លីត្រ សាំង ១៥លីត្រ ថ្នាំមូសចំនួន ០៣កំប៉ុង។

នៅវេលាម៉ោង២១ និង៥០នាទី ថ្ងៃខែឆ្នាំដដែល  ក្រុមការងារបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន បានបញ្ចប់ការបាញ់ថ្នាំនៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំដដែលនេះក្រុមការងារបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមនបានបញ្ចប់នៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់ រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់បងប្អូនអាជីវករ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន។

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យកម្លាំងចុះបាញ់ថ្នាំសម្លាប់មូល តាមបណ្តោយផ្លូវរថភ្លើង បានចំនួន៣ភូមិ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមការងារ បានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូស នៅវេលាម៉ោង ១៩៖០០យប់។

នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកាភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងរបស់សង្កាត់ចាក់អង្រែលើ បានចុះបាញ់ថ្នាំសម្លាប់មូស ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតានូ និងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ បាញ់បាន ភូមិព្រែកតានូ មាន៤៣៧ខ្នងផ្ទះភូមិព្រែកតានូ១ មាន២៧៥ខ្នងផ្ទះ។

នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌកំបូល បានចាត់តាំងមន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់-ភូមិ ចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមលំនៅឋានប្រជាពលរដ្ឋ និងបន្ទប់ជួលកម្មករ-កម្មការិនី ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅដើមខែមករានេះចាប់ពីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ មណ្ឌលសុខភាពគីឡូម៉ែតលេខ៦ បានសហការជាមួយសង្កាត់ ភូមិចុះបាញ់ថ្នាំសម្លាប់ តាមប្រឡាយ ភូមិ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។

សកម្មភាពការងារល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពីការិយាល័យសុខាភិបាលមេគង្គ និងមណ្ឌលសុខភាពគីឡូម៉ែតលេខ៦ រួមសហការជាមួយសង្កាត់ ភូមិ ចុះបាញ់ថ្នាំសម្លាប់មូសតាមប្រឡាយ ភូមិ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕

អត្ថបទដែលជាប់ទាក់ទង