**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol

បរទេស៖ ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបានលាលែងពីតំណែង បន្ទាប់ពីបានព្រមានអាជ្ញាធរដើម្បីឱ្យជៀសវាងការបង្ហូរឈាម នៅក្នុងការប៉ុនប៉ងណាមួយក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk-yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Park Jong-joon ដែលជាប្រធានសេវាសន្តិសុខប្រធានាធិបតី បានលាលែងពីតំណែងកាលពីថ្ងៃសុក្រ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីការរារាំងកាតព្វកិច្ចសាធារណៈ។

ការិយាល័យរបស់ប្រធានស្តីទី Choi Sang-mok បានបញ្ជាក់ថា ខ្លួនបានទទួលយកការលាលែងពីតំណែងរបស់លោក Park បន្ទាប់ពីលោកបានបង្ហាញខ្លួនសម្រាប់ការសាកសួររបស់ប៉ូលីសកាលពីព្រឹកថ្ងៃដដែល។

ថ្លែងនៅពេលមកដល់ដើម្បីសាកសួរ លោក Park បានឲ្យដឹងថា ពលរដ្ឋជាច្រើនមានការព្រួយបារម្ភអំពីលទ្ធភាពនៃអំពើហិង្សា ប្រសិនបើក្រុមអ្នកស៊ើបអង្កេតស្វែងរកការអនុវត្តដីកាចាប់ខ្លួនមួយផ្សេងទៀតប្រឆាំងនឹងលោក Yoon។

លោក Park បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលស៊ើបអង្កេតរួមក្នុងទីក្រុងសេអ៊ូលថា លោកបានមកទីនេះនៅថ្ងៃនេះដោយមានជំនឿថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរមានការប៉ះទង្គិចគ្នាខាងរាងកាយ ឬការបង្ហូរឈាមនោះទេ ហើយខ្ញុំសង្ឃឹមថានឹងការពារឧប្បត្តិហេតុបែបនេះកុំឱ្យកើតមានឡើង។

សូមជម្រាបថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) និងប៉ូលីស កំពុងរៀបចំដើម្បីធ្វើការប៉ុនប៉ងជាលើកទីពីរដើម្បីឃុំខ្លួនលោក Yoon បន្ទាប់ពីសន្តិសុខរបស់លោកកាលពីសប្តាហ៍មុនបានរារាំងអ្នកស៊ើបអង្កេតមិនឱ្យអនុវត្តដីកានៅឯលំនៅដ្ឋានការិយាល័យរបស់គាត់។

អត្ថបទដែលជាប់ទាក់ទង