**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ក្នុងសកម្មភាពដែលបង្កើតឡើងដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ី ក្នុងការបន្តផ្តល់មូលនិធិដល់សង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលដាក់តាមរយៈក្រសួងហិរញ្ញវត្ថុ និងបានប្រកាសក្នុងពេលដំណាលគ្នាតាមរយៈក្រសួងការបរទេស និងសេតវិមាន គឺសំដៅកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីពីការផលិតថាមពល និងកំណត់គោលដៅទៅលើក្រុមហ៊ុនផលិតប្រេងធំជាងគេពីររបស់រុស្ស៊ីគឺ Gazprom Neft និង Surgutneftegas។

ទណ្ឌកម្មទាំងនោះ រួមមានអង្គភាព និងបុគ្គលជាង ២០០នាក់ ដែលពាក់ព័ន្ធក្នុងវិស័យថាមពលរបស់រុស្ស៊ី រួមទាំងពាណិជ្ជករប្រេងរុស្ស៊ី អ្នកផ្តល់សេវាអណ្តូងប្រេងដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងមន្ត្រីថាមពលរុស្ស៊ី។ សហរដ្ឋអាមេរិកក៏បានកំណត់លើនាវាដឹកប្រេងចំនួន ១៨០គ្រឿងថាជាទ្រព្យសម្បត្តិដែលត្រូវបានរារាំង។ ភាគច្រើនគឺជាផ្នែកនៃកងនាវាស្រមោលរបស់រុស្ស៊ី ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនប្រេងរុស្ស៊ីដោយសម្ងាត់នៅជុំវិញពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយសេតវិមាន ទីប្រឹក្សារងសន្តិសុខជាតិលោក Daleep Singh បានឲ្យដឹងថា វិធានការទាំងនេះនឹងប្រមូលប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយខែពីសង្រ្គាមរបស់វិមានក្រឹមឡាំង ហើយការធ្វើដូច្នេះ បង្កើនការចំណាយ និងហានិភ័យសម្រាប់ទីក្រុងមូស្គូក្នុងការបន្តសង្រ្គាមដែលមិនចេះចប់។

អត្ថបទដែលជាប់ទាក់ទង