**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ

បរទេស៖ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នៅ Johor បានកើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យកើនឡើងពី ២.៥២៤នាក់កាលពីយប់មុន។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសហៅកាត់ (NADMA) នៅក្នុងរបាយការណ៍មួយបានដាក់ថា ពលរដ្ឋចំនួន៣.២៩៥នាក់ដែលរងផលប៉ះពាល់មាន ៩៦០គ្រួសារមកពីស្រុក Kota Tinggi, Kulai, Johor Bahru, Kluang និង Pontian។

ពួកគេទាំងនោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្នចំនួន ៣៤កន្លែង។

លោក Kota Tinggi បានឲ្យដឹងថា មានចំនួនអ្នករងគ្រោះដោយសារគ្រោះទឹកជំនន់ច្រើនជាងគេគឺ មានចំនួន១.១៦០នាក់ បន្ទាប់មក គឺស្រុក Kulai ចំនួន៧៤៨នាក់ ស្រុក Johor Bahru ចំកនួន៥០២នាក់ ស្រុក Kluang ចំនួន៤៥៥នាក់ និងស្រុក Pontian ចំនួន ៤៣០នាក់។

កាសែត The New Straits Times បានរាយការណ៍ថា នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ចុះខ្លាំងបន្តទៀត ជាមួយនឹងលទ្ធភាពនៃទឹកជំនន់នៅក្នុងស្រុកផ្សេងទៀត រួមទាំងនៅ Batu Pahat និង Mersing ផងដែរ។

នៅមុននេះ សារព័ត៌មាន The Star បានរាយការណ៍ឲ្យដឹងថា បុរសម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានទឹកហូរកាត់នាំយកតាមចរន្តទឹកនៅស្រុក Jalan Liku Cina នៅជិត Taman Aman។

លោក Yusof Othman មេប៉ូលិសប្រចាំស្រុក Kota Tinggi បានរាយការណ៍មកថា “ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា នៅគ្រាដែលសមាជិកក្រុមមួយចំនួនកំពុងជម្លៀសជនរងគ្រោះដោយសារគ្រោះទឹកជំនន់។

អត្ថបទដែលជាប់ទាក់ទង