**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ

រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅចុងខែមករានេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការដកទណ្ឌកម្មចេញពីប្រទេសស៊ីរី។

ការប្រកាសនេះធ្វើឡើងដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីការទូតមកពីប្រទេសនៅមជ្ឈិមបូព៌ា និងលោកខាងលិចនៅទីក្រុងរីយ៉ាដ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។

ការពិចារណានេះ កើតឡើងបន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី ក្រោយពេលលោក Bashar al-Assad ត្រូវបានក្រុមឧទ្ទាមផ្តួលរំលំ។ បច្ចុប្បន្ន ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅទីក្រុងដាម៉ាស។

លោកស្រី Kallas បានបញ្ជាក់ថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្ធូរបន្ថយទណ្ឌកម្ម នឹងអាស្រ័យលើវិធីសាស្រ្តថ្មីរបស់រដ្ឋបាលស៊ីរីក្នុងការគ្រប់គ្រងប្រទេស ដែលត្រូវតែរួមបញ្ចូលក្រុមផ្សេងៗគ្នា រួមទាំងស្ត្រី និងមិនមាននិន្នាការរ៉ាឌីកាល់។

កិច្ចប្រជុំនៅទីក្រុងរីយ៉ាដ ដែលរៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំលោកខាងលិចនិងតំបន់ ចាប់តាំងពីការផ្លាស់ប្តូរអំណាចនៅស៊ីរី។ កិច្ចប្រជុំនេះបានផ្តោតលើការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរី និងពិភាក្សាពីយន្តការធានាការទទួលខុសត្រូវរបស់អតីតរបបលោក Bashar al-Assad ចំពោះឧក្រិដ្ឋកម្មសង្គ្រាម។

ទន្ទឹមនឹងនេះ អាល្លឺម៉ង់បានស្នើឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដើម្បីជួយដល់ប្រជាជនស៊ីរី ប៉ុន្តែនៅតែរក្សាទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់លោក Assad ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាម។

អាល្លឺម៉ង់ក៏បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៥០លានអឺរ៉ូ សម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ីរី។

សហរដ្ឋអាមេរិកក៏បានចេញការលើកលែងរយៈពេល ៦ខែ នៃទណ្ឌកម្មរបស់ខ្លួន សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី ដើម្បីជួយសម្រួល។

អត្ថបទដែលជាប់ទាក់ទង