**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់**លោក Zoran Milanovic ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីក្រូអាត**ក្រុម Hamas បង្ហាញពីវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ីស្រាអែល**នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យលោក Biden ដោះស្រាយការព្រួយបារម្ភខ្លាំង នៅក្នុងសហគមន៍ធុរកិច្ចជប៉ុន និងអាមេរិក**ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​​កូរ៉េ​ខាងត្បូង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បញ្ចេញ​កាកសំណល់​វិទ្យុសកម្ម​ខុស​ប្រក្រតី**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥**ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះដោះអន្ទាក់ចាប់សត្វព្រៃ និងលបចាប់សត្វស្លាបរបស់ជនសង្ស័យ ៣ទីតាំង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ**មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត**ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង**ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់**រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព**ឯកឧត្តម ប៉ុន សុខ វាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលខិតខំជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យក្លាយជាធនធានប្រកបដោយគុណភាព និងដើរស្របគ្នាជាមួយគោលនយោបាយជាតិ**ក្នុងករណីអ្នកចូលនិវត្តន៍ ឬទុព្វលភាព ឬសមាជិក ប.ស.ស. បានបង់ភាគទានយ៉ាងតិច ៦០ខែ បានទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូន នៅក្នុងបន្ទុកនោះពួកគាត់នឹងទទួលបាន ប្រាក់សោធនឧត្តរជីវី**កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្រាវជ្រាវទៅលើករណីរថយន្ត ស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ

ក្រសួងសាធារណការ អំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបង្ការគ្រោះថ្នាក់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ ពាក់ខ្សែក្រវាត់ពេលបើកបររថយន្ត និងកុំបើកបរបញ្ច្រាសផ្លូវ និងលើសល្បឿនកំណត់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

កាលពីសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ ព្រមទាំងបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏បានចុះណែនាំ អប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកលើដងផ្លូវនេះ ព្រមទាំងចែកមួកសុវត្ថិភាពដល់អ្នកធ្វើដំណើរ ដើម្បីធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍ និងបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ៕

អត្ថបទដែលជាប់ទាក់ទង