**ប្រទេសស្វ៊ីសកំពុងឆ្ពោះទៅរក NATO ដែលជាគណបក្សធំជាងគេ**នាយក​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប ​គំរាម​វេតូ​លើ​ជំនួយ​អ៊ុយក្រែន**ប៉ូឡូញ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បិទ​ដែន​អាកាស​ដើម្បី​ដាក់​យន្តហោះ​ជាមួយ​សមាជិក​សភា​របស់​អង្គការ​ណាតូ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំចលនាសម្អាតបរិស្ថានអនាម័យ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់**លោក Zoran Milanovic ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីក្រូអាត**ក្រុម Hamas បង្ហាញពីវឌ្ឍនភាពក្នុងកិច្ចចរចាបទឈប់បាញ់ ជាមួយអ៊ីស្រាអែល**នាយករដ្ឋមន្ត្រីជប៉ុន ស្នើឱ្យលោក Biden ដោះស្រាយការព្រួយបារម្ភខ្លាំង នៅក្នុងសហគមន៍ធុរកិច្ចជប៉ុន និងអាមេរិក**ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​​កូរ៉េ​ខាងត្បូង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​បញ្ចេញ​កាកសំណល់​វិទ្យុសកម្ម​ខុស​ប្រក្រតី**ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយបទបញ្ជា ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៥**ឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះដោះអន្ទាក់ចាប់សត្វព្រៃ និងលបចាប់សត្វស្លាបរបស់ជនសង្ស័យ ៣ទីតាំង**នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ**មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យបង្រ្កាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត**ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង**ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់

ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់


ភ្នំពេញ៖ ក្រសួងទេសចរណ៍ថ្មីៗនេះ បានដាក់ចេញសេចក្តីណែនាំមួយ ហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនអោយផ្សាយពាណិជ្ជកម្ម ឬដាក់តាំងបង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផលថ្នាំជក់មានជាអាទិ៍៖ ផ្ទាំងរូបភាព ខិត្តប័ណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាស់អនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឡើយ។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍នេះ ត្រូវបានអ្នកពាក់ព័ន្ធយកមកផ្សព្វផ្សាយបន្តនៅព្រឹកថ្ងៃទី 13 ខែមករា ឆ្នាំ2025 នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធក្រោមឳវាទក្រសួង និងអាជ្ញាធររាជធានីខេត្តទាំង២៥។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍តែងតែគាំទ្ររាល់សកម្មភាព និងការគិតគូរយកចិត្តទុក ដាក់លើកកម្ពស់គុណតម្លៃទេសចរណ៍ តាមរយៈការពង្រឹងភាពទាក់ទាញគោលដៅ ទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។ ការយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ គឺជាការគិតគូរ ដ៏ល្អមួយ ក្នុងការជួយបង្កើនគុណតម្លៃវិស័យទេសចរណ៍ផង និងគិតគូរដល់ សុខុមាលភាពសង្គមក៏ដូចជាសហគមន៍ទាំងមូលផងដែរ។
ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍គឺជាការងារធំមួយដែលត្រូវ ការគិតគូរលើបញ្ហាចម្បងៗជាច្រើនប្រកបដោយយុទ្ធសាស្ត្រ។ ចំណែកការពង្រឹង ការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍គ្រាន់តែជាការ ចូលរួមចំណែកដ៏តូចមួយបុណ្ណោះ ប៉ុន្តែក៏មានសារសំខាន់សម្រាប់វិស័យទេសចរណ៍ ផងដែរ ក្នុងការចូលរួមការពារកិត្តិនាមគោលដៅទេសចរណ៍ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។
ឯកឧត្តមបន្ថែមថា ក្រសួងបានហាមឃាត់ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ការ មិនអោយផ្ដល់ទីតាំងមូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាពនោះរៀបចំដោយឧស្សាហករថ្នាំជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយនិតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ។
ការដាក់ចេញសេចក្តីណែនាំនេះ គឺឆ្លើយតបទៅនឹងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួន ដែលកន្លងមក បានជួលឬផ្តល់ទីតាំងរបស់ខ្លួន អោយក្រុមហ៊ុនថ្នាំជក់ ឬអ្នកតំណាងរបស់ក្រុមហ៊ុនថ្នាំជក់ ធ្វើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
សេចក្តីណែនាំនេះ ក៏បានតម្រូវអោយម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលអនុវត្តផ្ទុយពីខ្លឹមសារខាងលើ ត្រូវបញ្ឈប់កិច្ចសហការជាមួយក្រុមហ៊ុនថ្នាំជក់ជាបន្ទាន់ និងកែតម្រូវឱ្យស្របតាមសេចក្ដីណែនាំនេះ។ ក្នុងករណីដែលម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងទោសអនុវលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង