**មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង**រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ**ដើមឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)**រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា**គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ បង្ហាញពីហានិភ័យនៃការសាងសង់ ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា**ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ប្រទេសស្វ៊ីសកំពុងឆ្ពោះទៅរក NATO ដែលជាគណបក្សធំជាងគេ**នាយក​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប ​គំរាម​វេតូ​លើ​ជំនួយ​អ៊ុយក្រែន**ប៉ូឡូញ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បិទ​ដែន​អាកាស​ដើម្បី​ដាក់​យន្តហោះ​ជាមួយ​សមាជិក​សភា​របស់​អង្គការ​ណាតូ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំចលនាសម្អាតបរិស្ថានអនាម័យ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសង្ឃសន្និបាត មន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងរាជធានីភ្នំពេញ នៅសាលាអនុគណខណ្ឌព្រែកព្នៅ វត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ
សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត​
អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន​ សម្តេចព្រះសង្ឃនាយក​រង​ទី៣​ និងជាព្រះមេគណរាជធានីភ្នំពេញ ព្រះបាឡាត់គណរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកជំទាវ តិមាវិច្ឆិកាល លោកអភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រះអនុគណគ្រប់ខណ្ឌ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទចំនួន ៨១៨​អង្គ/នាក់ ។

បន្ទាប់ពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២
រួចមក សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាអាន សេចក្តីសម្រេចសង្ឃប្រកាស សង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដែលបានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ក្នុងឱកាសសំណេះសំណាលនិងផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម៥ របស់ព្រះពុទ្ធសាសនារួមមាន៖ ១.បព្វជ្ជា (ការបួស), ២.បរិយត្តិ (ការសិក្សា), ៣.បដិបត្តិ ( ការប្រតិបត្តិ), ៤.បដិវេធៈ(លទ្ធផល) និង៥.បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា សម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជារាជធានានី ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌និងសាសនា។

ឯកឧត្តមរដ្ឋមន្រ្តី បានសូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដកសូត្របាតិមោក្ខនិងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ៕

អត្ថបទដែលជាប់ទាក់ទង