**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព

មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង

ម៉ានីល៖ មេដឹកនាំជប៉ុន ហ្វីលីពីន និងសហរដ្ឋអាម៉េរិក បានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ពួកគេបន្ថែមទៀតក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងដែនទឹកក្នុងតំបន់។

ការិយាល័យប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានបង្ហាញនៅក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំតាមអនឡាញជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) ថា ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែនសមុទ្រ និងបច្ចេកវិទ្យា។

លោក ម៉ាកូស បានថ្លែងនៅក្នុងអំឡុងកិច្ចប្រជុំនេះថា៖ «ខ្ញុំមានទំនុកចិត្តថា ប្រទេសរបស់យើងទាំងបីនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរក្សានូវផលប្រយោជន៍ដែលយើងទទួលបាន តាមរយៈការពង្រឹង និងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ»។ កិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះដើរតាមគន្លង​កិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​របស់​លោក ម៉ាកូស លោក បៃឌិន និង​​អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែ​មេសាឆ្នាំ២០២៤។

ទន្ទឹមគ្នានោះ ការិយាល័យរបស់លោក ម៉ាកូស បានឱ្យដឹងថា លោក បៃឌិន ក៏បានសរសើរមេដឹកនាំហ្វីលីពីនចំពោះការឆ្លើយតបការទូតរបស់គាត់ចំពោះសកម្មភាពឈ្លានពាន និងបង្ខិតបង្ខំរបស់ចិននៅសមុទ្រចិនខាងត្បូង។ លោក បៃឌិន បាននិយាយថា លោកមានសុទិដ្ឋិនិយមអ្នកស្នងតំណែងរបស់គាត់ នឹងមើលឃើញពីតម្លៃនៃការបន្តភាពជាដៃគូនេះ។ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ជប៉ុន​ និង​ហ្វីលីពីន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ទឹកដី​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​កើត និង​ខាង​ត្បូង។

សេចក្ដីសម្រេចឆ្នាំ២០១៦ នៃសាលាក្ដីអន្តរជាតិបានចាត់ទុកជាមោឃៈនូវការទាមទារដ៏ធំរបស់រដ្ឋធានីប៉េកាំងចំពោះសមុទ្រចិនខាងត្បូង ដោយអះអាងថាមិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ តែចិនបដិសេធ។ ភាព​តានតឹង​រវាង​ចិន ​និង​ហ្វីលីពីន​បានផ្ទុះឡើងខ្លាំង​ក្នុង​រយៈពេល​២ ឆ្នាំ​ចុងក្រោយ​នេះ ​ជុំវិញ​ការប្រឈមមុខដាក់គ្នា​រវាង​ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ពួកគេ​នៅ​សមុទ្រ​ចិន​ខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង