**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

លោក ចូ បៃដិ​ន សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល

វ៉ាស៊ីនតោន៖ សេវិមានបានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិ​ន កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ខណៈក្រុមមន្ត្រីអាមេរិកកំពុងស្វះស្វែងជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង មុននឹងលោក បៃដិន ត្រូវចប់អាណត្តិ នៅថ្ងៃទី២០ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេតវិមាន លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានពិភាក្សាពីកិច្ចប្រឹងប្រែងដែលកំពុងធ្វើឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងការដោះលែង ចំណាប់ខ្មាំងនៅសេសសល់។

សេតវិមានបន្ថែមថា លោក បៃដិន បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងសេសសល់ ជាមួយការ បង្កើនលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា តាមរយៈការបញ្ឈប់ការវាយប្រយុទ្ធគ្នានៅក្រោមកិច្ចព្រមព្រៀងមួយ។ ដោយឡែក លោក ណេតាន់យ៉ាហ៊ូ បានធ្វើបច្ចុប្បន្នភាពអំពី ភាពរីកចម្រើននៅក្នុងកិច្ចចរចា និងអំពីសិទ្ធិអំណាចដែលលោកបានផ្ដល់ឱ្យគណៈប្រតិភូសន្តិសុខជាន់ខ្ពស់របស់លោក ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងដូហា ប្រទេសកាតា ក្នុងគោលបំណងជំរុញឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។

លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាគ្នាផងដែរពីការប្រែប្រួលស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមានបទឈប់បាញ់នៅលីបង់ ការដួលរលំនៃរបបលោក Assad នៅស៊ីរី រួមទាំងការធ្លាក់ចុះទន់ខ្សោយនៃអំណាចរបស់អ៉ីរ៉ង់ក្នុងតំបន់។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បៃដិន គឺលោក Jake Sullivan បាននិយាយក្នុងកម្មវិធី State of the Union របស់ទូរទស្សន៍ CNN កាលពីអាទិត្យនោះដែរថាភាគីទាំងឡាយ កំពុងខិតជិតទៅរកកិច្ចព្រមព្រៀងមួយ តែនៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង