**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ហើយនិង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានរំពឹងថា នឹងជជែកគ្នាតាមទូរស័ព្ទ ក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សមាជិកសភាអាមេរិក លោក Mike Waltz ដែលនឹងត្រូវក្លាយជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកសារព័ត៌មាន សាកសួរអំពីការទាក់ទងគ្នា រវាងលោក ត្រាំ និងលោក ពូទីន ហើយលោកក៏បានឆ្លើយប្រាប់ថា រូបលោក រំពឹងនឹងមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងអ្នកទាំងពីរ យ៉ាងហោចក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ទៀត។

លោក Waltz ក៏បានការបង្ហាញការយល់ឃើញរបស់លោកដែរថា សង្រ្គាមអ៊ុយក្រែ ន នាពេលនេះ បានក្លាយជាសង្រ្គាមមួយ មានលក្ខណៈស្រដៀងគ្នាទៅនឹង សង្រ្គាមលោកលើកទី១ ពោលគឺជាសង្រ្គាមនៅបន្តចំណាយ កងកម្លាំងមនុស្សនិងធនធាន ដោយមិនទទួលបានលទ្ធផលអ្វី ហើយទន្ទឹមគ្នា ជាសង្រ្គាមដែលមានផលវិបាក បែបសង្រ្គាមលោកលើកទី៣។ លោក Waltz បានសង្កត់ធ្ងន់ថា គ្រប់គ្នាដឹងច្បាស់ណាស់ថា ទោះជាយ៉ាងណាក៏ដោយ សង្រ្គាមនេះ ចាំបាច់ត្រូវបញ្ចប់តាមមធ្យោយបាយការទូត។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានផ្តាច់ជីវិតមនុស្សរាប់ម៉ឺននាក់ ហើយបង្ខំឱ្យរាប់លាននាក់ផ្សេងទៀត ព្រាត់ប្រាស់ពីផ្ទះសម្បែង ព្រមទាំងបង្កឱ្យទំនាក់ទំនងធ្លាក់ដល់កម្រិតដ៏ទាបបំផុតមួយ រវាងទីក្រុងមូស្គូ និងក្រុមលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបា ឆ្នាំ១៩៦២។

លោក ត្រាំ ដែលនឹងវិលត្រឡប់មកកាន់អំណាចជា ប្រធានាធិបតីអាមេរិកសាជាថ្មី នៅថ្ងៃទី២០ ខែមករា បានប្តេជ្ញាថា នឹងនាំមកនូវទីបញ្ចប់យ៉ាងឆាប់រហ័សមួយ សម្រាប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់អំពី ផែនការច្បាស់លាស់ ថាតើរូបលោកនឹងសម្រេចគោលដៅនោះ ដោយរបៀបណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង