**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”

ភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” បានរៀបចំឡើងក្នុងគោលបំណងជម្រាបជូននូវព័ត៌មានអំពីវឌ្ឍនភាពការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីធ្លី និងដំណោះស្រាយ ជូនដល់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលានេះ បានរៀបចំធ្វើឡើងដោយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងមានការគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងផ្តល់ព័ត៌មានថ្មីៗ ដើម្បីជាជំនួយស្មារតី ចំពោះសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន ពិសេសនៅក្នុងការចុះសិក្សាស្វែងយល់ការងារនៅតាមមណ្ឌលរាជធានីខេត្ត ក៏ដូចជានៅពេលត្រូវចុះជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ជាដើម។

ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃព្រឹទ្ធសភា បានថ្លែងថា វេទិកាផ្សព្វផ្សាយនាពេលនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះ អំពីសមិទ្ធផល បទពិសោធន៍ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍សំខាន់ៗ ដើម្បីកសាងបរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីក សុខដុមនីយកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលានិងការជួបជុំគ្នានាឱកាសនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាពក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងវិវាទដីធ្លីនិងក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជាតិ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាល ដោយជំរុញការសន្ទនាបើកចំហលើការដោះស្រាយវិវាទដីធ្លី ក្នុងការចូលរួមក្នុងការវាយតម្លៃ និងពិនិត្យលើដំណើរការ និងបញ្ហាប្រឈមក្នុង ការដោះស្រាយវិវាទដីធ្លី ដើម្បីជាមូលដ្ឋានសម្រាប់ការកែលម្អ។ លើសពីនេះទៅទៀតនឹងផ្តោតលើការពង្រឹងការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ ពាក់ព័ន្ធនឹង ការគ្រប់គ្រងដីធ្លី ការអនុវត្តច្បាប់រយៈពេលកន្លងមក និងគោលនយោបាយនានាជុំវិញការគ្រប់គ្រងដីធ្លី។ តាមរយៈការចែករំលែកបទពិសោធន៍ និងការលើកឡើងពីករណីអនុវត្តដោយជោគជ័យ អាចរៀនពីវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយវិវាទដីធ្លី។

ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការធ្វើវេទិកាផ្សព្វផ្សាយដូចនេះជាច្រើនទៀត ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ជាពិសេសគឺការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិប្រតិបត្តិនិងស្ថាប័ននីតិប្បញ្ញត្តិកាន់តែល្អប្រសើរដែលនឹងជួយពង្រឹងការអនុវត្តមុខងាររបស់សមាជិកសភាបានកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែង អំពីសភាពការណ៍រួមនៃ “ការបង្កើតនូវបរិយាកាសគ្មានវិវាទ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងផ្តោតទៅលើការចុះបញ្ជីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការកំណត់និងគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិងលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទនៅតាមបុរី ជូនដល់អង្គសិក្ខាសាលា។

ថ្លែងបិទសិក្ខាសាលា ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភា បានថ្លែងកោតសរសើរឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង សម្រាប់ជាការយល់ដឹងថ្មីមួយដល់អង្គនីតិប្បញ្ញត្តិ។ ឯកឧត្តមបានកោតសរសើរចំពោះឯកឧត្តមសាយ សំអាល់ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ វឌ្ឍនភាពថ្មីៗ និងដំណោះស្រាយបញ្ហាវិវាទដីធ្លីដោយជោគជ័យនិងបានឆាប់រហ័ស។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា មានមោទនភាពនិងសុទិដ្ឋិនិយមចំពោះក្រសួង រៀបចំដែនដីនគររូបនីយកម្មដែលបានខិតខំប្រឹងប្រែងដោះស្រាយវិវាទដីធ្លី ឱ្យបានកាន់តែល្អប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង