**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃចន្ទទី១៣ខែមករាថា ទាហានកូរ៉េខាងជើងទំនជាស្លាប់ និងរបួសលើសពី ៣០០០នាក់ក្នុងនោះមានប្រហែល ៣០០នាក់បានស្លាប់ និង ២៧០០នាក់ទៀតរងរបួស។

បើតាមការបញ្ជាក់ដោយសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានលើកឡើងថា អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន។ កន្លងមក រដ្ឋធានីសេអ៊ូលធ្លាប់បានអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១ ម៉ឺននាក់ដើម្បីជួយរដ្ឋធានីមូស្គូប្រយុទ្ធប្រឆាំងនឹងរដ្ឋធានីកៀវ ជាថ្នូរនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ី សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងផ្កាយរណប។

សមាជិកសភាកូរ៉េខាងត្បូងលោក លី សឹងវុន(Lee Seong-kweun) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទខ្លីមួយពីទីភ្នាក់ងារចារកម្មថា ៖«ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានកើនឡើង ជាមួយនឹងការប៉ាន់ប្រមាណថា អ្នកស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងមានលើសពី ៣០០០នាក់»។

លោកបានបន្ថែមថា ៖«គួរកត់សម្គាល់ កំណត់ហេតុដែលបានរកឃើញលើទាហានដែលបានស្លាប់បង្ហាញថា អាជ្ញាធរកូរ៉េខាងជើងបានដាក់សម្ពាធពួកគេឱ្យធ្វើអត្តឃាត ឬបំផ្ទុះសម្លាប់ខ្លួនឯងមុនពេលចាប់ខ្លួន»។

សមាជិកសភាកូរ៉េខាងត្បូងរូបនេះបានអះអាងថា ៖«ទាហានកូរ៉េខាងជើងខ្វះការយល់ដឹងអំពីសង្គ្រាមទំនើប ហើយត្រូវបានប្រើប្រាស់ជាឈ្នាន់សម្រាប់រុស្ស៊ីក្នុងលក្ខណៈប្រយុទ្ធ ទើបធ្វើឱ្យចំនួនអ្នកស្លាប់មានក្រមិតខ្ពស់»។

គួររំឭកថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា រដ្ឋធានីកៀវបានចាប់ទាហានកូរ៉េខាងជើងចំនួន២នាក់ ដែលបានរងរបួស ហើយឥឡូវនេះកំពុងត្រូវបានសួរចម្លើយ។

លោកបើកចំហរចំពោះលទ្ធភាពនៃការដោះដូរឈ្លើយសឹងកូរ៉េខាងជើងជាមួយទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង