សមាជិក ប.ស.ស. ដែលជាបុគ្គលិក កម្មករ និយោជិត និងអ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសគឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ៧០%
ភ្នំពេញ៖ សមាជិក ប.ស.ស. ដែលជាបុគ្គលិក កម្មករ និយោជិត និងអ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសគឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ៧០%(សម្រាកព្យាបាលជំងឺ)។
ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ៧០%សម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ លុះត្រាតែសមាជិក ប.ស.ស. ៖
-បានសម្រាកព្យាបាលចាប់ពី ៨ថ្ងៃឡើងទៅ (តាមវេជ្ជបញ្ជានៅក្នុងមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.)។
-បានបង់ភាគទានចំនួន ២ខែជាប់គ្នា ឬ ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព។
-និងកំពុងបំពេញការងារនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាស។
-សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕