**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)**សម្តេចធិបតី ណែនាំឱ្យគិតគូរពីការតម្រង់ទិសសិស្សតាំងពីថ្នាក់វិទ្យាល័យ ឱ្យចាប់អារម្មណ៍លើការងារក្នុងវិស័យឧស្សាហកម្ម**សម្តេចធិបតី៖ សក្ដានុពលខេត្តព្រះសីហនុ នឹងកាន់តែរីកធំតទៅមុខទៀត ប៉ុន្ដែអ្វីដែលត្រូវការសំខាន់បំផុតនោះគឺធនធានមនុស្ស**សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនបានប្រងើយកន្តើយចំពោះយោធិនដែលកំពុងឈរជើងនៅតាមក្រវាត់ព្រំដែន ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ**សម្តេចធិបតី៖ បើគេប្រឆាំងចោទយើង យើងត្រូវផ្គើនទៅវិញដោយធ្វើការងារបំរើពលរដ្ឋ និងជាតិយើងឲ្យកាន់តែច្រើន**សម្តេចធិបតី៖ ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ម៉ោងទៅមួយថ្ងៃ ៤៨ម៉ោង ខ្ញុំកាន់តែអរដើម្បីមានពេលច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយពលរដ្ឋ**សម្តេចធិបតី៖ សង្គ្រាមគឺជាទីលានកន្លែងដែលយុវជនអត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នាប៉ុន្ដែសម្លាប់គ្នា តាមមនោគមវិជ្ជាអ្នកនយោបាយចាស់ៗ**សម្តេចធិបតី៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍**រាជរដ្ឋាភិបាល គ្រោងវិនិយោគអភិវឌ្ឍកំពង់ផែព្រះសីហនុ នៅជំហានទី៣ ជិត១ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៩**សម្ដេចធិបតី៖ យើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ**សម្ដេចធិបតី៖ ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្ដេចធិបតី៖ ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ**លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនគូសបញ្ជាក់នៅពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hainan ថា ត្រូវជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីដែលប្រកបដោយលក្ខណៈពិសេសចិនដើម្បីបង្កើតជាច្រកទ្វារដ៏សំខាន់សម្រាប់ជំរុញការបើកទូលាយចំពោះបរទេសក្នុងយុគសម័យថ្មី**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត

ក្រសួងការងារ ស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) សិក្សានៅសាធារណរដ្ឋបារាំង ខិតខំសិក្សារៀនសូត្រក្រេបចំណេះដឹងដើម្បីត្រលប់មកជួយសង្គមជាតិវិញ បន្ទាប់ពីបញ្ចប់ការសិក្សា ដោយលោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាទាំងនេះនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់កម្ពុជានាពេលអនាគតខាងមុខ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កម្មវិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអតីតនិស្សិតធ្លាប់សិក្សានៅសាធារណរដ្ឋបារាំងផងដែរ។

នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់បន្ថែមថា អាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) គឺជាលទ្ធផលផ្លែផ្កានៃទំនាក់ទំនងល្អលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។

លោកជំទាវ បានកត់សម្គាល់ថា នៅឆ្នាំនេះកម្មវិធីអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស(ERASMUS+) ក៏មាននិស្សិតកម្ពុជាជាស្រ្តីអាចបន្តជាប់អាហារូបករណ៍របស់រដ្ឋាភិបាលបារាំងមួយ។

ក្នុងន័យនេះលោកជំទាវរដ្ឋលេខាធិការប្រចាំការមើលឃើញថា កម្មវិធីអាហារូបករណ៍នេះមិនត្រឹមតែបង្ហាញពីចក្ខុវិស័យលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែក៏បង្ហាញពីសមភាពយេនឌ័រនៅក្នុងវិស័យអប់រំកម្ពុជា ជាពិសេសលើថ្នាលបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។

ទន្ទឹមនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតកម្ពុជាដែលនឹងទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំងទាំងអស់នឹងចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញមក ហើយនឹងខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីត្រលប់មកកាន់មាតុភូមិវិញប្រកបដោយលទ្ធផលផ្លែផ្កាសម្រាប់ជាធនធានមនុស្សកម្ពុជាដ៏មានសក្តានុពល៕

អត្ថបទដែលជាប់ទាក់ទង