**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ

រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំ ឆ្នាំ២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដាសាលាគំរូទាំងបីកម្រិត ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ, ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ, បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត, ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។ ក្រសួងក៏បានអភិវឌ្ឍឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព។ ក្រុមការងារគាំទ្រសាលារៀន និងសាលាគោលដៅ ក៏បានកំណត់បញ្ហារួមគ្នា ដើម្បីរៀបចំផែនការសកម្មភាពជាក់លាក់ចុះជួយគាំទ្រសាលារៀន ដោយប្រើប្រាស់កម្លាំងសរុប និងធនធានសរុប តាមរយៈការគាំទ្រពីគ្រប់ប្រភពមានដូចជា គម្រោង USESDP-2, STEP UP, GEIP, ថវិកាកម្មវិធីជាដើម។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបាន ផ្តល់អនុសាសន៍ដូចជា (ទី១). ត្រូវប្រជុំក្រុមការងារជំនាញវាយតម្លៃលើឯកសារជាមុនដើម្បីឱ្យច្បាស់លើគោលការណ៍ និងទិន្នន័យ ហើយរៀបចំក្រុមការងារ និងយន្តការចុះទៅមើលតាមសាលាដោយផ្ទាល់ ដោយត្រូវមានឯកសារយោងឱ្យច្បាស់លាស់ និងពេញលេញ ភ្ជាប់ជាមួយនូវព្រឹត្តិប័ត្រព័ត៌មាន និងរូបថតសាលារៀន, (ទី២). ពិនិត្យវិភាគលើរបាយការណ៍នៃការវាយតម្លៃសាលានីមួយៗ និងត្រូវរៀបចំជារបាយការណ៍លម្អិត ដើម្បីលើកកម្ពស់សុក្រឹតភាពមុនធ្វើការអនុម័តសម្រេច។

គួរបញ្ជាក់ដែរថា កាលពីសន្និបាតអប់រំខែមេសា ឆ្នាំ២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលាគំរូចំនួន ១២០ (មត្តេយ្យសិក្សា ១០ បឋមសិក្សា ៤០ អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥)។ ក្រសួងបានបន្តកំណត់សាលាគោលដៅចំនួន ៣៦៦ (សាលាមត្តេយ្យសិក្សា ៣៩ សាលាបឋមសិក្សា ១៧៥ និងសាលាមធ្យមសិក្សា ១៥២) ដើម្បីជាប់ស្តង់ដាសាលាគំរូសម្រាប់សន្និបាតអប់រំ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ចំនួន ១៣០សាលារៀនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង