**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

សម្តេចតេជោ រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ។

តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងយ៉ាងដូច្នេះថា “ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថា នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។

មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភា នាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍ នៃដំណើរជីវិតការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។

មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផងដែលធ្វើឲ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀងជូនប្រជាជន ដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ច ដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ”៕

អត្ថបទដែលជាប់ទាក់ទង