**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

ការនាំចេញរថយន្តរបស់ចិន ក្នុងឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងមានកំណើនយឺតជាង ឆ្នាំ២០២៤

ប៉េកាំង៖ ការនាំចេញរថយន្តរបស់ចិន ត្រូវបានគេរំពឹងថា នឹងមានកំណើន៥.៨ភាគរយ គឺត្រឹម៦.២លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះ, បន្ទាប់ពីមានកំណើន១៩.៣ភាគរយ កាលពីឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យ ពីសមាគមសមាគមអ្នកផលិតរថយន្តចិន (CAAM) បានបង្ហាញនៅថ្ងៃចន្ទ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ការធ្លាក់ចុះនៃការនាំចេញ ដែលបានប៉ាន់ស្មាននេះ ផ្ទុយទៅនឹងការព្យាករណ៍កើនឡើងបន្តិច សម្រាប់ការលក់រថយន្តនៅក្នុងប្រទេសចិន នាឆ្នាំនេះ ដោយសារតែការបន្តគោលនយោបាយលើកទឹកចិត្ត ត្រូវបានគេរំពឹងថា នឹងជំរុញការលក់រថយន្ត នៅក្នុងទីផ្សាររថយន្តដ៏ធំជាងគេបំផុត នៅលើពិភពលោកនេះ។

ការលក់រថយន្តនៅចិន ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន៤.៧ភាគរយ គឺរហូតដល់៣២.៩លានគ្រឿង ក្នុងឆ្នាំនេះ, បន្ទាប់ពីមានកំណើន៤.៥ភាគរយ ក្នុងឆ្នាំ២០២៤។ នេះបើយោងតាម CAAM។
សមាគម រំពឹងថា នឹងមានកំណើនយឺត ក្នុងកំណើនការលក់ សម្រាប់រថយន្តថាមពលថ្មី (NEVs) ដែលរួមមានរថយន្តអគ្គិសនី និង Plug-in hybrids ត្រឹម២៤.៤ភាគរយ ក្នុងឆ្នាំ២០២៥ ពី៣៥.៥ភាគរយ កាលពីឆ្នាំមុន។

លោក Xu Haidong មន្ត្រីសមាគម CAAM បានលើកឡើងថា ការបន្តការឧបត្ថម្ភធន លើពាណិជ្ជកម្មរថយន្ត ដល់ឆ្នាំ២០២៥នេះ ត្រូវបានគេមើលឃើញថា ជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយ សម្រាប់កំណើនការលក់ ខណៈតម្រូវការក្នុងស្រុកមានភាពទន់ខ្សោយ, ការប្រកួតប្រជែងខ្លាំង និងសម្ពាធពីខាងក្រៅកំពុងកើនឡើង នឹងមានផលប៉ះពាល់យ៉ាងខ្លាំង លើទីផ្សាររថយន្ត។

សូមរំលឹកថា រថយន្តជាង៦.៦លានគ្រឿង ដែលបានលក់នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល រហូតដល់២,៨០០ដុល្លារអាមេរិក សម្រាប់ការទិញរថយន្ត NEV និង២,០០០ដុល្លារ សម្រាប់ការទិញរថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះ ដែលសន្សំសំចៃប្រេងកាន់តែច្រើន។

អត្ថបទដែលជាប់ទាក់ទង