**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

ក្រសួងការងារ ជំរុញដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស

ភ្នំពេញ៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវឱកាសឱ្យបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស ក៏ដូចជាទទួលបាននូវការការពារសិទ្ធិទទួលបាននូវសេវារកការងារធ្វើ និងផ្តល់នូវកិច្ចគាំពារសង្គមផងដែរ ដើម្បីជួយឱ្យបងប្អូនមានជីវភាពកាន់តែធូរធារ មានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរ និងការងារ។

ការថ្លែងដូចនេះ ក្នុងពេលដែល ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតសាមញ្ញស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលរសៀលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅភោជនីយដ្ឋាននាគមាស៣ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីជំនាញជាន់ខ្ពស់របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:, សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងរដ្ឋបាលខណ្ឌទាំង១៤, ដៃគូអង្គការ សមាគម និងសមាជិកសមាគមសរុបប្រមាណ ១៦០នាក់។

នាឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមក្នុងការពង្រីកសមាជិកបានកើនឡើងដល់ ៤,៣៣៦នាក់ (ស្រី២,៤៩៨នាក់) ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ ទីតាំង ក្នុងនោះភោជនីយដ្ឋាន និង KTV មានចំនួន ២១៥, បៀហ្កាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន ១២ និងឌិស្កូតែក ចំនួន ២។ ជាមួយគ្នានេះ សមាគមក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត។

ឯកឧត្តម ងុយ រិទ្ធ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាគម ដូចជា៖
– ត្រូវខិតខំបង្កើនជំនឿទុកចិត្តពីសមាជិកដោយបម្រើផលប្រយោជន៏ជូនសមាជិកតាមទិសដៅផែនការដាក់ចេញប្រកបដោយផ្លែផ្កាទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។

– ពង្រីកសមាជិកថ្មីឱ្យបានកាន់តែច្រើនដើម្បីមានសំឡេងកាន់តែខ្លាំងក្នុងការចូលរួមធ្វើជាភាពតំណាងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
– ត្រូវបន្តចូលរួមជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៏ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.។
– បន្តចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលអំពីយុទ្ធសាស្រ្តជាតិស្តីពី អភិវឌ្ឍន៏សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
– បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក។
– បន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បីបង្កើនសកម្មភាពនិងផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បណ្ណមូលនិធិសុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕ 

អត្ថបទដែលជាប់ទាក់ទង