នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមទទួលឥស្សរជនជាន់ខ្ពស់ និងដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្នះ ក្នុងខេត្តពោធិសាត់
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃ១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមទទួលឥស្សរជនជាន់ខ្ពស់ និងដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្នះ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បរិស្ថានអនាម័យតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនគ្រួសារអតីតយុទ្ធជន និងសម្ពោធសមិទ្ធផលនានា នៅភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខ។