ប្រធានាធិបតីលីបង់ សម្រេចតែងតាំង ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេ
បេរូត៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ប្រធានាធិបតីនៃប្រទេសលីបង់ លោក Joseph Aoun បានប្រកាសអំពីសម្រេចតែងតាំង ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេនៃប្រទេសហូឡង់ គឺលោក Nawaf Salam ជានាយករដ្ឋមន្រ្តីលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីប្រកាសខាងលើធ្វើឡើង បន្ទាប់ពីលោក Aoun ផ្ទាល់ ទើបត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ក្រោយតំណែងនេះ នៅទំនេរអស់រយៈពេលប្រមាណ២ឆ្នាំ។ លោក Aoun បានពិគ្រោះយោបល់ជាមុន ជាមួយក្រុមសមាជិកសភាលីបង់ មុនប្រកាសពីការសម្រេចចិត្តតែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្រ្តី ហើយសមាជិកសភាភាគច្រើន បានបង្ហាញការគាំទ្រ។
គួរបញ្ជាក់ថា ការជាប់ឆ្នោតរបស់លោក Aoun ជាប្រធានាធិបតីលីបង់ កាលពីសប្តាហ៍មុន គឺអាចកើតមានឡើងទៅបាន មួយផ្នែក ដោយសារតែការធ្លាក់ចុះទន់ខ្សោយ នៃក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ គឺក្រុមហេសបូឡា ក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ រយៈពេលប្រមាណជា២ឆ្នាំមកនេះ ប្រទេសលីបង់ ត្រូវបានដឹកនាំដោយ រដ្ឋាភិបាលបណ្តោះអាសន្ន ស្របពេលត្រូវប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ៖