**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

ប្រធានាធិបតីប្រេស៊ីល ចុះហត្ថលេខាលើច្បាប់រឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន

ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា បានចុះហត្ថលេខាលើច្បាប់រឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន បន្ទាប់ពីនិន្នាការជាសកល ឆ្ពោះទៅរកការហាមប្រាមស្មាតហ្វូន។

ការផ្លាស់ប្ដូរនេះ នឹងប៉ះពាល់ដល់សិស្សនៅសាលាបឋមសិក្សា និងវិទ្យាល័យនៅទូទាំងប្រទេសអាម៉េរិកខាងត្បូង ដោយចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២៥។ វាផ្តល់នូវក្របខ័ណ្ឌច្បាប់ ដើម្បីធានាថាសិស្សប្រើប្រាស់ស្មាតហ្វូនតែក្នុងករណីមានអាសន្ន និងគ្រោះថ្នាក់ សម្រាប់គោលបំណងអប់រំ ឬប្រសិនបើពួកគេមានពិការភាព និងត្រូវប្រើជាចាំបាច់។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ខេមីឡូ សាន់តាណា (Camilo Santana) បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ន..ក្មេងៗប្រើអ៊ីនធឺណិតតាំងពីតូច ដែលធ្វើឱ្យឪពុកម្តាយពិបាកតាមដានសកម្មភាពអនឡាញរបស់ពួកគេ ហើយការដាក់កម្រិតលើស្មាតហ្វូននៅសាលារៀននឹងជួយដោះស្រាយបញ្ហានេះ។ លោកបន្តថា៖«ដូចនៅក្នុងប្រទេសជាច្រើនផ្សេងទៀត យើងចង់ឱ្យឧបករណ៍ទាំងនោះត្រូវបានប្រើប្រាស់តែក្នុងថ្នាក់រៀន សម្រាប់គោលបំណងរៀនសូត និងដោយមានការណែនាំពីគ្រូ»។

ច្បាប់ថ្មីនេះ មានការគាំទ្រដ៏កម្រនៅទូទាំងវិសាលគមនយោបាយ ទាំងពីសម្ព័ន្ធមិត្តឆ្វេងនិយម និងគូរប្រជែងស្តាំនិយម គឺអតីតប្រធានាធិបតី យ៉ែរ បូលសូណារ៉ូ (Jair Bolsonaro)។ ឪពុកម្តាយ និងសិស្សជាច្រើននាក់ ក៏បានយល់ព្រមលើការចំណាត់ការនេះផងដែរ។ ការស្ទង់មតិដែលបានចេញផ្សាយនៅក្នុងខែតុលាឆ្នាំមុន បានបង្ហាញថា ស្ទើរតែ២ភាគ៣ នៃអ្នកឆ្លើយតបគាំទ្រការហាមឃាត់ការប្រើប្រាស់ស្មាតហ្វូនដោយកុមារ និងក្មេងជំទង់នៅសាលារៀន។ ជាងបីភាគបួនបាននិយាយថា ឧបករណ៍ទាំងនោះមានគ្រោះថ្នាក់ច្រើនជាងផលល្អដល់កូនៗរបស់ពួកគេ។ គិតត្រឹមឆ្នាំ២០២៣ សាលារៀនប្រេស៊ីលប្រហែល២ភាគ៣ បានដាក់កំហិតមួយចំនួនលើការប្រើប្រាស់ទូរសព្ទដៃ ខណៈដែល២៨ភាគរយ បានដាក់ការហាមប្រាមទាំងស្រុង។ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅក្នុងខែសីហាឆ្នាំ២០២៤ ដោយគណៈកម្មាធិការដឹកនាំអ៊ីនធឺណិតប្រេស៊ីល។

រដ្ឋប្រេស៊ីល ដូចជា Rio de Janeiro, Maranhao និង Goias បានអនុម័តច្បាប់ក្នុងរដ្ឋរបស់ពួកគេរួចរាល់ហើយ ដើម្បីហាមឃាត់ការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន ប៉ុន្តែអាជ្ញាធរ​ប្រឈមនឹងបញ្ហាក្នុងការអនុវត្ត​ច្បាប់​ទាំង​នេះ។ អាជ្ញាធរនៅក្នុងរដ្ឋ Sao Paulo ជារដ្ឋមានប្រជាជនច្រើនជាងគេក្នុងប្រទេសប្រេស៊ីល កំពុងពិភាក្សាថា តើស្មាតហ្វូនគួរតែត្រូវបានហាមឃាត់ទាំងនៅក្នុងសាលារដ្ឋ និងឯកជនឬយ៉ាងណា? អស់រយៈពេលជាច្រើនឆ្នាំ អង្គការ រដ្ឋាភិបាល ឪពុកម្តាយ បានភ្ជាប់ការប្រើប្រាស់ស្មាតហ្វូនរបស់កុមារទៅនឹងការគំរាមកំហែង ការប៉ុនប៉ងធ្វើអត្តឃាត ការថប់បារម្ភ និងកង្វះការផ្តោតអារម្មណ៍ដែលចាំបាច់សម្រាប់ការសិក្សា ខណៈប្រទេសបារាំងបានហាមឃាត់ទូរសព្ទដៃនៅក្នុងសាលារៀនសម្រាប់សិស្សដែលមានអាយុពី៦ទៅ១៥ឆ្នាំ។ ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកចិន បានចាត់វិធានការកាលពីឆ្នាំមុនដើម្បីរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់កុមារ។

ការហាមប្រាមលើទូរសព្ទចល័តទទួលបានភាពទាក់ទាញនៅទូទាំងសហរដ្ឋអាម៉េរិក ដែលរដ្ឋចំនួន៨បានអនុម័តច្បាប់ ឬគោលនយោបាយហាមប្រាម ឬរឹតបន្តឹងការប្រើប្រាស់ទូរសព្ទដៃ ដើម្បីព្យាយាមទប់ស្កាត់ការចូលប្រើទូរសព្ទរបស់សិស្ស និងកាត់បន្ថយការរំខាននៅក្នុងថ្នាក់រៀន។ ការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមកុមារតូចៗអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់ពួកគេ នៅទូទាំងទ្វីបអឺរ៉ុបបានកើនឡើងគួរឱ្យកត់សម្គាល់។ របាយការណ៍ដែលបានចេញផ្សាយនៅក្នុងខែកញ្ញាឆ្នាំ២០២៤ ដោយអង្គការយូណេស្កូ ដែលជាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រទេសមួយក្នុងចំណោមប្រទេសចំនួន៤ បានរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀនរួចហើយ។ កាលពីឆ្នាំមុន នៅក្នុងសវនាការរបស់ព្រឹទ្ធសភាអាម៉េរិក លោក ម៉ាក ហ្ស៊ាក់ឃឺប៊ឺក (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុនមេតា បានសុំទោសដល់ឪពុកម្តាយរបស់កុមារ ដែលត្រូវបានរំលោកបំពាន គំរាមកំហែង ឬជំរុញឱ្យធ្វើបាបខ្លួនឯងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក ក៏បានកត់សម្គាល់ផងដែរនូវគោលការណ៍របស់មេតាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារ៕

អត្ថបទដែលជាប់ទាក់ទង