ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាននិងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាននិងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្តេចក្រឡារហាម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ ៕