**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel

តូក្យូ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់លោក ចូ បៃឌិន ថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធីបតីអាមេរិករូបនេះក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steel។

ការលើកឡើងពីក្តីបារម្ភនេះបានធ្វើឡើងនៅក្នុងការហៅទូរស័ព្ទត្រីភាគីរវាងលោកប្រធានាធីបតីអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតីហ្វីលីពីន។

ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ លោក បៃឌិន បានច្រានចោលការសំណើទិញរបស់ក្រុមហ៊ុន Nippon Steel ក្នុងតម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិកដើម្បីទិញយកក្រុមហ៊ុន US Steel កាលពីដើមខែនេះ។ ការរារាំងនេះបានធ្វើឱ្យមានការខឹងសម្បារចំពោះសហរដ្ឋអាមេរិកដែលជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន ជាទីដែលសហរដ្ឋអាមេរិកមានយោធាប្រចាំការចំនួន ៥៤ ០០០នាក់។

លោក Ishiba ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបានហៅទូរស័ព្ទជាមួយលោក បៃឌិន និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃចន្ទថា៖ «ខ្ញុំបាននិយាយថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហគមន៍ធុរកិច្ចអាមេរិកផងដែរ ហើយខ្ញុំបានជំរុញឱ្យ (លោក បៃឌិន) ឱ្យធ្វើម៉េចដើម្បីរំសាយអារម្មណ៍ទាំងនេះ»។

ការទប់ស្កាត់ការទិញយកក្រុមហ៊ុនណាមួយពីសំណាក់ក្រុមហ៊ុនជប៉ុនគឺជារឿងមិនធម្មតា ហើយក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិកដែលនឹងចាកចេញពីដំណែងឆាប់ៗនេះពីបទ «ជ្រៀតជ្រែកខុសច្បាប់»។

ក្រុមហ៊ុន Nippon Steel បានចាត់ទុកការទិញយកនេះថាជាការជួយសង្គ្រោះជីវិតក្រុមហ៊ុន US Steel ប៉ុន្តែអ្នកជំទាស់នឹងការទិញយកនេះបានព្រមានថា ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះនឹងកាត់បន្ថយការងារបន្ទាប់ពីការទិញយកនេះ ទោះបីជាក្រុមហ៊ុន Nippon Steel ធានាថាមិនកាត់បន្ថយក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង