**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថាអ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់ពីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។

កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជាជនជាតិអ៉ីរ៉ង់ម្នាក់ ថាមានជាប់ពាក់ព័ន្ធនឹងការទទួលបញ្ជាពីកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ឱ្យធ្វើឃាតលោក ដូណាល់ ត្រាំ បន្ទាប់ពីអាជ្ញាធរអាមេរិកបានទប់ស្កាត់ផែនការប៉ងធ្វើឃាតកុំឱ្យកើតឡើង។

បន្ថែមពីលើនេះ លោក ត្រាំ កាលពីឆ្នាំ២០២៤ ក៏បានលើកឡើងអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែរថាអ៉ីរ៉ង់ ប្រហែលជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។ ក៏ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក NBC News កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានទាត់ចោលការចោទប្រកាន់ទាំងនោះ។ «យើងមិនដែលមានផែនការ ហើយក៏នឹងមិនមានផែនការបែបនេះនោះដែរ»។ នេះជាការគូសបញ្ជាក់របស់លោក Pezeshkian ឆ្លើយតបទៅនឹងសំណួរថាតើអ៉ីរ៉ង់ពិតមានផែនការសម្លាប់លោក ត្រាំ ពិតមែន ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ បានគេចផុតពីការប៉ុនប៉ងធ្វើឃាតចំនួន២លើក ក្នុងនោះរួមទាំងអំឡុងធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania និងលើកទី២ អំឡុងលោកកំពុងលេងវាយកូនគោលនៅឯទីក្រុង West Palm Beach រដ្ឋ Florida។ ចំណែក ក្រុមអ្នកស៊ើបអង្កេត ក៏មិនបានរកឃើញភស្តុតាងបង្ហាញថាអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង