**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៨៦នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលក្នុងឱកាសជួបជុំជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ ២០២៥ និងបានណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៉ីញក្រសួងសុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យនៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ពីស្ថាប័នជូនដល់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាកសញ្ញានេះ ដើម្បីបង្ហាញពីមនសិការវិជ្ជាជីវៈសុខាភិបាល។

ដោយមានសំណូមពរពីអ្នកចូលរួម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានរំលឹកមេរៀន “ការគ្រប់គ្រងលើការបំពេញការងាររបស់មន្រ្តី-បុគ្គលិក Managing Staff Performance។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រងសមិទ្ធផលការងាររបស់បុគ្គលិកតាមអង្គភាព រួមមាន៖
(១). ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ
(២). ត្រូវបញ្ជ្រាបគោលគំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង
(៣). ធ្វើការវាស់វែងសមិទ្ធផលការងាររបស់បុគ្គលិកជាប្រចាំ
(៤). រៀបចំឱ្យមានយន្តការប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មានត្រឡប់រវាងបុគ្គលិកនិងថ្នាក់ដឹកនាំ
(៥). បណ្តុះបណ្តាលឱ្យបុគ្គលិកចេះធ្វើនវានុវត្តន៍ការងារប្រចាំថ្ងៃ
(៦). បង្កើតទម្លាប់ធ្វើការដែលផ្តោតលើការទទួលបានលទ្ធផលល្អ
(៧). កំណត់គោលដៅដែលមានភាពសមស្របសម្រាប់បុគ្គលិកអាចឈានទៅសម្រេចបាន
(៨). មានយុទ្ធសាស្រ្តសម្រាប់បង្កើនសមត្ថភាពបុគ្គលិកបន្ថែម។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានការបទបង្ហាញ ចែករំលែកបទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រង និងការកែលម្អគុណភាព នៃការផ្តល់សេវា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង