ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ Mitsubishi UFJ Financial Group Bank Ltd. (MUFG Bank), Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារលើគម្រោង Export Credit Agency (ECA) និងគម្រោងផ្សេងៗទៀត របស់ធនាគារ MUFG និងធនាគារហត្ថា ម.ក ជូនថ្នាក់ដឹកនាំធនាគារ ARDB។
កិច្ចពិភាក្សានេះមានគោលបំណងចែករំលែកបទពិសោធន៍និងព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការធនាគារទាំងពីរ ព្រមទាំងការសិក្សាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់គម្រោង ECA ក្នុងវិស័យកសិកម្ម និងគម្រោងពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា ៕