ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងកាលពីថ្ងៃអង្គារក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោកថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពពិភពលោក នៅពេលមានភាពតានតឹងកើនឡើងនៅជុំវិញពិភពលោក។
លោកបានកត់សម្គាល់ថា ភាពជាដៃគូរវាងរុស្ស៊ីនិងចិនគឺជាកត្តាស្ថិរភាពសំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិទំនើប។
លោក Lavrov បានបន្តថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តមកពីសម្ព័ន្ធអាត្លង់ទិកខាងជើង កំពុងព្យាយាមបង្កើនការប្រឈមមុខដាក់គ្នា និងអរិភាពជាសកល សាបព្រួសភាពមិនចុះសម្រុង និងបង្កើតការបែកបាក់នៅទូទាំងអឺរ៉ុប និងកន្លែងផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា អង្គការសហប្រតិបត្តិការសៀងហៃបច្ចុប្បន្នកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
លោក Lavrov បានបន្តទៀតថា សារៈសំខាន់ជាអន្តរជាតិនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងផែនការអនាគតរបស់យើងគឺធំធេងណាស់ ហើយលោកជឿជាក់ថាផែនការទាំងនេះនឹងត្រូវបានសម្រេច។