TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote
នៅថ្ងៃទី ១៣ ខែមករា ចំនួនទាញយកកម្មវិធីAPPរបស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Appleក្នុងតំបន់អាមេរិក ។
នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួនមិនបានជ្រើសរើសបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិកដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok”ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធីAPP”កូនសៀវភៅក្រហម” ឈរលើលំដាប់កំពូលនៃតារាងកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានចាប់អារម្មណ៍ពីបាតុភាពដែលអ្នកប្រើប្រាស់ជនជាតិអាមេរិកជាច្រើនជ្រើសរើសការប្រើប្រាស់កម្មវិធីAPP “កូនសៀវភៅក្រហម” ផងដែរ។ នៅថ្ងៃទី ១៣ ខែមករា កាសែតញូវយ៉កប៉ុស្តិ៍បានអធិប្បាយនិងវិភាគអំពីមូលហេតុដែលកម្មវិធីAPP “កូនសៀវភៅក្រហម” មានប្រជាប្រិយភាពនៅក្នុងប្រទេសចិននិងសហរដ្ឋអាមេរិក។
ការផ្សាយដំណឹងឱ្យដឹងថា កម្មវិធីនេះផ្តោតលើការបំផុសគំនិតអំពីជីវភាព ការវាយតម្លៃចំពោះផលិតផល និងជម្រើសសម្រាប់ការទិញទំនិញ ហើយមុខងារនៃការទិញទំនិញតាមបណ្តាញទំនាក់ទំនងសង្គម និងការបង្កើតសហគមន៍អនឡាញបានធ្វើឱ្យវាពេញនិយមទាំងនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ ការផ្សាយដំណឹងបានលើកឡើងទៀតថា ការពេញនិយមរបស់កម្មវិធីAPP”កូនសៀវភៅក្រហម” បង្ហាញថា អ្វីដែលអ្នកប្រើប្រាស់យកចិត្តទុកដាក់ជាអាទិភាពគឺខ្លឹមសារ និងសហគមន៍អនឡាញដែលមានកម្លាំងទាក់ទាញ មិនមែនជាកត្តាភូមិសាស្ត្រនយោបាយនោះឡើយ៕