**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឡុងដ៍៖ បើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ប្រមុខអង្គការដែនសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី១៤ ខែមករា បានចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បដិសេធ ច្រានចោលលទ្ធភាព នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីកាន់កាប់ច្រកផ្លូវទឹកដ៏សំខាន់ របស់ពិភពលោកមួយនេះ។

លោក Arsenio Dominguez ប្រធានអង្គការដែនសមុទ្រអន្តរជាតិ (IMO) បានលើកឡើងដូច្នេះថា «សម្រាប់ខ្ញុំ វាច្បាស់ណាស់ ហើយមិនមែនជារឿងអ្វី ត្រូវពិភាក្សាវែកញែកធំដុំឡើយ ដោយសារតែសន្ធិសញ្ញាពាក់ព័ន្ធ ត្រូវបានចុះហត្ថលេខា តាំងពីឆ្នាំ១៩៧៧ម៉្លេះ។ ព្រែកជីកប៉ាណាម៉ា ត្រូវបានប្រគល់ឱ្យទៅប៉ាណាម៉ា ដែលបន្តគ្រប់គ្រងច្រកផ្លូវទឹកដ៏សំខាន់នេះ ហើយនឹង នៅតែបន្តធ្វើបែបនោះទៀត»។

លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា បានបង្កការភ្ញាក់ផ្អើល នៅពេលត្រូវបានសាកសួរ អំពីព្រែកជីកប៉ាណាម៉ា កាលពីសប្តាហ៍មុន។ ពេលនោះ លោកបាននិយាយថា រូបលោកមិនប្តេជ្ញាចំពោះ ការមិនប្រើប្រាស់កម្លាំងយោធា ឡើយ។ ខាងរដ្ឋាភិបាលប៉ាណាម៉ា បានឆ្លើយតបចំពោះសម្តីលោក ត្រាំ ថា អធិបតេយ្យរបស់ខ្លួន លើព្រែកជីកអន្តរមហាសមុទ្រនេះ គឺមិនមែនជារឿងអាចចរចាគ្នាជាដាច់ខាត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសាងសង់ គ្រប់គ្រង និងធ្វើប្រតិបត្តិការ ព្រែកជីកប៉ាណាម៉ា ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល រហូតទាល់តែដល់ពេលលោក Jimmy Carter កាលនោះជាប្រធានាធិបតីអាមេរិក សម្រេចបានកិច្ចព្រមព្រៀងមួយ នៅទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្ទេរការគ្រប់គ្រងដោយសន្សឹមៗ នៃច្រកផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយនេះ ឱ្យទៅអាជ្ញាធរប៉ាណាម៉ា៕

អត្ថបទដែលជាប់ទាក់ទង