**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote

ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារទី១៤មករាថា លោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស ដោយលោកត្រៀមដាក់ពន្ធនាំចូលថ្មី បន្ទាប់ពីឡើងកាន់តំណែងនៅសប្តាហ៍ក្រោយ។

លោក ត្រាំ បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបង្កើតនាយកដ្ឋាននេះនៅថ្ងៃទី២០ ខែមករា ជាថ្ងៃដែលលោកចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទីពីរ ដោយបន្ថែមថា សេវាចំណូលផ្ទៃក្នុង ហៅកាត់ថា IRS បានយកពន្ធលើជនជាតិអាម៉េរិកអស់រយៈពេលជាយូរមកហើយ។

លោកបានលើកឡើងថា៖«តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទន់ខ្សោយ សេដ្ឋកិច្ចអាម៉េរិកបានផ្តល់នូវកំណើន និងវិបុលភាពដល់ពិភពលោក ដោយការយកពន្ធលើប្រជាជនរបស់យើង។ វាដល់ពេលផ្លាស់ប្ដូរចំណាត់ការនេះហើយ។ យើងនឹងចាប់ផ្តើមគិតប្រាក់ពីអ្នកដែលចំណេញលុយពីយើងតាមរយៈពាណិជ្ជកម្ម ហើយពួកគេនឹងចាប់ផ្តើមបង់ប្រាក់តាមចំណែករៀងៗខ្លួន»។

យ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់ថា តើទីភ្នាក់ងារថ្មីនេះនឹងបម្រើការជំនួសសេវាចំណូលផ្ទៃក្នុងឬយ៉ាងណានោះទេ? វាក៏មិនច្បាស់ដែរថា តើការចំណាត់ការនេះនឹងបង្កើតការិយាធិបតេយ្យកាន់តែស្មុគស្មាញដល់រដ្ឋាភិបាល ឬអត់នោះទេ? ប៉ុន្តែវាអាចផ្ទុយនឹងផែនការរបស់នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោក ត្រាំ ដែលដឹកនាំដោយមហាសេដ្ឋី អេឡុន ម៉ាស និងអតីតនាយកប្រតិបត្តិជីវបច្ចេកវិទ្យា លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) ដែលព្យាយាមសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីសន្សំប្រាក់រាប់ពាន់លានដុល្លារនៅក្នុងកញ្ចប់ថវិកា។

គួរជម្រាបជូនថា លោក ត្រាំ បានស្នើដំឡើងពន្ធ១០ភាគរយលើការនាំចូលសកល ពន្ធ២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេទប់ស្កាត់រំហូរគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែនចូលសហរដ្ឋអាម៉េរិក និងពន្ធ៦០ភាគរយលើទំនិញចិន៕

អត្ថបទដែលជាប់ទាក់ទង