មេទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាចិនថ្មី ប្រចាំកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯកពិសេស SHENG DAZHI នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក៕