**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ គឺភូមិអូរក្រូច និងភូមិស្រែ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍជាភូមិគំរូ។ ការចុះពិនិត្យស្ថានភាពនេះ មានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីសោមនស្សរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសុខសន្ដិភាព ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ ប្រកបមុខរបរ និងបង្កបង្កើនផល ធ្វើឱ្យមានជីវភាពល្អប្រសើរ និងមានការអភិវឌ្ឍ ហើយក្រសួងបាននិងកំពុងខិតខំអភិវឌ្ឍនៅតំបន់ជនបទ លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្វាត់ខ្វែង, ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់, ការផ្ដល់បង្គន់អនាម័យ, ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ឬបំណិនជីវិត និងការអភិវឌ្ឍភូមិគំរូ ជាពិសេសការអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិច ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវ ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ក្នុងភូមិអូរក្រូច ទៅក្នុងផែនការរបស់មន្ទីរ តបតាមការស្នើសុំរបស់សហគមន៍។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញទីតាំងប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផលក្នុងសហគមន៍ចំនួន ២ទីតាំង គឺអាងស្ដុកទឹកអូរក្រូច មានផ្ទៃក្រឡា ១៨១ហិកតា និងស្រះទឹកអណ្ដាស មានផ្ទៃក្រឡា ១០០០០ម៉ែត្រការេ។

សូមបញ្ជាក់ជូនផងដែរថា ភូមិទាំង២ខាងលើជាភូមិជនជាតិដើមភាគតិចកួយ ដែលមានសក្ដានុពលត្រូវបានក្រសួងជ្រើសរើស ដើម្បីអភិវឌ្ឍ និងវាយតម្លៃឱ្យក្លាយជាភូមិគំរូ ក្នុងឆ្នាំ២០២៥នេះ ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន៖ (១).សេដ្ឋកិច្ច, (២).សង្គម និងវប្បធម៌, (៣).សុខភាព និងបរិស្ថានរស់នៅ, (៤).ហេដ្ឋារចនាសម្ព័ន្ធ និង(៥)អភិបាលកិច្ច ដូចបានចែងក្នុងសេចក្ដីប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្ដិ “ភូមិគំរូ” នៅប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង