**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”

ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើង ដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ ជាស្តែងសម្រាប់ខេត្តក្រចេះ ក្នុងដើមខែមករា ឆ្នាំ២០២៥នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្រុក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន០៥ លើក ហើយមួយចំនួនបាននឹងកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបន្តថា ករណីចុះបង្ក្រាបសកម្មភាពក្មេងទំនើងទាំង៥លើកនេះ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៣៥នាក់ ជាក្មេងប្រុស ដោយនៅក្រុងក្រចេះ ៤លើក និងស្រុកសំបូរ ១លើក ក្នុងនោះពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា ១លើក ឃាត់ខ្លួនក្មេងទំនើង ៣នាក់ប្រុស និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងពាក់ព័ន្ធសកម្មភាពចរាចរណ៍អាណាធិបតេយ្យ ៤លើក ក្នុងក្រុងក្រចេះ ៣លើក និងស្រុកសំបូរ ១លើក ឃាត់ខ្លួនក្មេងទំនើង ៣២នាក់ប្រុស ក្នុងនោះដែរសមត្ថកិច្ច ក៏បានបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាល ដើម្បីអប់រំបន្ត។

ពាក់ព័ន្ធទៅនឹងការចុះបង្រ្កាបនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបញ្ជាក់ថា កម្លាំងនៃស្នងការរដ្ឋាននគរបាលខេត្ត និងសម្លាំងនៃអធិការរដ្ឋាននគរបាលក្រុងស្រុក បាននឹងកំពុងបន្តតាមដាន យាមល្បាតជាប្រចាំនៅតាមទីតាំងកំណត់ ដើម្បីកំណត់មុខសញ្ញានៃក្រុមក្មេងទំនើងទាំងអស់នោះ និងបានស្នើសុំដល់អាណាព្យាបាល និងសាធារណៈជន សូមចូលរួមជាមួយសមត្ថកិច្ចក្នុងការអប់រំណែនាំកូនចៅ និងរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនៃក្រុមទាំងនោះ ដើម្បីមានវិធានការទប់ស្កាត់កុំឲ្យប៉ះពាល់ដល់កិត្តិយស ទ្រព្យសម្បតិ្ត និងប្រយោជន៍សាធារណៈ ហើយសម្រាប់យុវជនផ្ទាល់ សូមបញ្ឈប់នូវសកម្មភាពទំនើងទាំងនោះ ព្រមជាមួយនិងការចូលរួមផ្សព្វផ្សាយ និងគោរពច្បាប់បទដ្ឋាននានា រួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោក, ច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង