**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម

ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ អាន ពេជ្រ​ ហត្ថដា​ រដ្ឋលេខាធិការ និង​ជាប្រធានក្រុម​ការងារ​សម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី និងខេត្ត​រតនគិរី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ ​​បានជួបពិភាក្សាការងារជាមួយលោកប្រធាន អនុប្រធាន និងមន្ត្រីរាជការ​នៃមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០២៤ ស្ថានភាពទឹក ស្ថានភាពឧតុនិយម និងការងារបង្កបង្កើនផលរដូវប្រាំងឆ្នាំ២០២៥។

ក្នុងកិច្ច​ជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា ដើម្បីការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រប្រកប​ដោយ​ប្រសិទ្ធភាព និងនិរន្តរភាព គឺ​ត្រូវពង្រឹង និងកសាងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក​ ឱ្យសហគមន៍យល់ដឹងអំពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងការគ្រប់គ្រងសហគមន៍ឱ្យដំណើរការបានល្អ។ ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​​បានជំរុញឱ្យមន្ទីរបង្កើនការផ្សព្វផ្សាយឯកសារគតិយុត្តមួយចំនួនដែលក្រសួងបានផលិតទាក់ទងទៅនឹងកិច្ចដំណើរការរបស់សហគមន៍កសិករប្រើប្រាស់ទឹកទៅដល់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់​មន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្តទាំងពីរ​ ត្រូវយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដូចជា​៖ ១)បន្តជំរុញ​ការចុះបញ្ជី និងការកំណត់ព្រំអាងទឹក និងប្រព័ន្ធធារាសាស្ត្រ និងឈានទៅដល់ការសិក្សាធ្វើផែនទីកំណត់ទីតាំងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកទាំងអស់នៅទូទាំងខេត្តទាំងពីរ ទី២)បន្តសិក្សាទីតាំងដែលមានសក្ដានុពលធនធានទឹកសម្រាប់បម្រើឱ្យពហុវិស័យ ដោយធ្វើការសហការ​ឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ទី៣)ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយចីរភាព ហើយ​កត្តាដែលសំខាន់មិនអាចខ្វះបានគឺ ការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងការរៀបចំមូលដ្ឋានទិន្នន័យច្បាស់លាស់ ដើម្បីបម្រើឱ្យការសិក្សា និង​ការអភិវឌ្ឍគម្រោង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំង​ក្រុមការងារបច្ចេកទេសក្រសួង​ និង​មន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី និងខេត្ត​រតនគិរី ក៏​បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ និងអាងរក្សាទឹកមួយចំនួននៃខេត្តទាំងពីរនេះផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង