**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលថ្នាក់ជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍មានចំនួនសរុប៦៩រូប ស្រី២៧រូប។

សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកអំពីលទ្ធផលរីកចម្រើន បញ្ហាប្រឈម និងពិគ្រោះយោបល់ អំពីការអនុវត្តផែនការយុទ្ធសាស្រ្តរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា រយៈពេល២ឆ្នាំកន្លងនេះ ដើម្បីទទួលបាននូវធាតុចូលសំខាន់ៗក្នុងការធានាដល់ការអនុវត្តយុទ្ធសាស្រ្តនេះឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសបង្កើននូវការចូលរួមគាំទ្រពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ចាន់ សុធា បានលើកឡើងនូវអនុសាសន៍ដ៏មានសារៈសំខាន់ៗជូនអង្គសិក្ខាសាលា ដូចខាងក្រោម៖

-ស្នើដល់ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលគិតគូរពិចារណាក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់ខ្លួន ដោយផ្សារភ្ជាប់ និងបន្ស៊ីទៅនឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

-បន្តគាំទ្រ និងពង្រឹងការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតរដ្ឋបាលឃុំ សង្កាត់ឱ្យបានទូទាំងប្រទេស និងការគិតគូរពីនិរន្តរភាពចំពោះតំបន់គោលដៅឃុំ សង្កាត់ដែលបានទទួលបានការគាំទ្រក្នុងរយៈពេលសមរម្យមួយ ព្រមទាំងគាំទ្រដល់ការពង្រីកការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងវិស័យផ្សេងៗទៀតឱ្យស្របទៅនឹង កម្មវិធីជាតិដំណាក់កាលទី២

-ផ្តល់ការគាំទ្រលើការងារបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹងការផ្តល់ព័ត៌មាន ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង របស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពទំនើបកម្ម ដើម្បីធានាដល់ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ៕

អត្ថបទដែលជាប់ទាក់ទង