**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងអនុសាខាទាំង៧ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន៣៩នាក់ (ស្រី១២នាក់) បានទទួលវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍» ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៅសាលប្រជុំធំកាកបាទក្រហមកម្ពុជា សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីបានជម្រាបជូនអំពីសមាសភាពរបស់ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខា កក្រក ខេត្តត្បូងឃ្មុំ ដែលថ្លែងដោយលោក រស់ សុខន នាយកស្ដីទីសាខា, ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាង ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានជម្រាបជូនអំពីសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ដែលបាននិងកំពុងអនុវត្តនាពេលកន្លងមក។

មានមតិសំណេះសំណាលក្នុងឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនដល់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តត្បូងឃ្មុំ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍សកម្មភាពការងារមិនរួញរា និងបានជោគជ័យទោះជាលំបាកលំបិនយ៉ាងណាក៏ដោយ។

លោកជំទាវបានគូសបញ្ជាក់ថា៖ «វគ្គបណ្តុះបណ្តាលតម្រង់ទិសនៅពេលនេះគឺដើម្បីឱ្យដឹងកាន់តែច្បាស់ពីការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ហេីយជាពិសេសចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្តទៅដល់សាខា អនុសាខា និងរីកសាយទៅដល់កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ។ ព្រោះថាការងារនេះមិនមែនផ្តោតលើតែសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍ទេ គឺពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការគិតគូរអំពីការទប់ស្កាត់បញ្ហាជំងឺមិនឆ្លងទាំង៤សំខាន់ៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហេីមរ៉ាំរ៉ៃ ដែលកំពុងប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជាយេីង»។

ក្នុងឱកាសនោះដែរលោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបង្ហាញពីខ្លឹមសារនៃ «ប័ណ្ណអប់រំសុខភាព» ដែលបានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា ដោយក្នុងនោះមាននិយាយពីសុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មេរោគអេដស៍ ជំងឺអេដស៍ និងអំពីការថែទាំសុខភាពបឋម។

ចុងបញ្ចប់នៃកម្មវិធីវគ្គ សាខានិងអនុសាខាទាំង៧ ក្រុង-ស្រុក ក៏បានទទួលនូវឯកសារ ជាមួយប័ណ្ណផ្សព្វផ្សាយ ១ឈុត និងថតរូបអនុស្សាវរីយ៍។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលប័ណ្ណថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង