**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ

ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ

នៅពេលរៀបចំការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនបានលើកឡើងយ៉ាងច្បាស់ថា ត្រូវតែអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម។ពិភពព្រិលទឹកកកដែលធ្លាប់តែឱ្យមនុស្សនៅក្នុងផ្ទះ ឥឡូវនេះបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីលើពិភពលោក ហើយបានក្លាយជាធនធានទេសចរណ៍ដ៏ពេញនិយម។នៅពីក្រោយ “ភាពពេញនិយមខាងព្រិលទឹកកក” គឺជាការអនុវត្តដោយជោគជ័យនៃ “ព្រិលទឹកកកជាភ្នំមាសភ្នមប្រាក់ដែរ” ដែលជាការបង្ហាញយ៉ាងរស់រវើកនៃភាពរឹងមាំនៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសចិន។
ប្រទេសចិនមានធនធានព្រិលទឹកកកយ៉ាងសម្បូរបែប និងមានលក្ខខណ្ឌធម្មជាតិដ៏អំណោយផល។ពេលចុះត្រួតពិនិត្យការងារនៅតំបន់ភាគឦសាន និងអញ្ជើញចូលរួមកិច្ចព្រិគ្រោះពិភាក្សាជាក្រុមនៃមហសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក
Xi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតថា “ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ” “ត្រូវតែប្រើប្រាស់ឱ្យបានពេញលេញនូវធនធាននិងឧត្តមភាពពិសេសនៃតំបន់ភាគឦសាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចព្រិលទឹកកកនៅតំបន់រងា”។
នាពេលបច្ចុប្បន្ន ទីក្រុងHarbinដែលពឹងផ្អែកលើធនធានព្រិលទឹកកកនៅតែពេញនិយមសម្រាប់វិស័យទេសចរណ៍ ទីក្រុងBayannurភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងបានរៀបចំពិធីបុណ្យព្រិលទឹកកក ដើម្បីចាប់ផ្តើមរដូវកាលទេសចរណ៍ព្រិលទឹកកកក្នុងតំបន់ ស្រុកUrumqi ភូមិភាគស្វយ័តស៊ីនជាំងបានរៀបចំកម្មវិធីជិះស្គីជាលើកដំបូងសម្រាប់ទេសចរណ៍ព្រិលទឹកកករដូវរងាឆ្នាំ២០២៤-២០២៥ ហើយអ្នកចូលចិត្តជិះស្គីមកពីគ្រប់កន្លែងលើពិភពលោកបានមកចូលរួម ដើម្បីរីករាយកម្សាន្តនៅលើផ្លូវព្រិលទឹកកក។
សេដ្ឋកិច្ចព្រិលទឹកកកបានជំរុញឱ្យមានការអភិវឌ្ឍដោយភាពរុងរឿងនៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ដូចជា ឧស្សាហកម្មសេវាកម្មនិងឧស្សាហកម្មម្ហូបអាហារ។«របាយការណ៍ស្រាវជ្រាវស្តីពីការអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកករបស់ប្រទេសចិន(២០២៤)»បានបង្ហាញថា នៅរដូវកាលទឹកកកនិងព្រិលឆ្នាំ២០២៣-២០២៤ ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកកនៅក្នុងប្រទេសចិនមានចំនួនលើសពី៣៨៥លាននាក់ ហើយតាមការប៉ាន់ប្រមាណ នៅក្នុងរដូវកាលព្រិលទឹកកកឆ្នាំ២០២៤-២០២៥ ចំនួនមនុស្សនឹងលើសពី៥០០លាននាក់។
ភូមិBeijiទីក្រុងMoheខេត្តHeilongjiangស្ថិតនៅចុងខាងជើងនៃដីគោកប្រទេសចិន សីតុណ្ហភាពជាមធ្យមគឺក្រោមសូន្យអង្សាសេរយៈពេលជាង៧ខែក្នុងមួយឆ្នាំ។លោកស្រីShi Ruijuanដែលជាអ្នកភូមិបានបើកកន្លែងស្នាក់នៅក្នុងផ្ទះខ្លួន ចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី៣ទៅ៨បន្ទប់ ហើយចំនួននៃការកក់បានកើនឡើងពីដំបូង “រង់ចាំភ្ញៀវមក”ទៅជា “ផ្ទុះបុង”។ការអភិវឌ្ឍនៃកន្លែងស្នាក់នៅក្នុងផ្ទះខ្លួនបានបញ្ជាក់ពីព្រិលទឹកកកនៃស្រុកកំណើតក្លាយជា “ភ្នំមាសនិងភ្នំប្រាក់។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣លោកXi Jinpingបានចុះត្រួតពិនិត្យការងារនៅភូមិBeiji
ហើយសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយអ្នកទាំងឡាយនៅក្នុងកន្លែងស្នាក់នៅនេះ។ លោកបានសរសើរធនធានទេសចរណ៍ដ៏អំណោយផលនៅទីនេះ។លោកបានបង្ហាញថា ការអភិវឌ្ឍវិស័យទេសចរណ៍គឺផ្តោតសំខាន់លើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា “ទេសភាពដ៏ស្រស់ស្អាតនិងធនធានព្រិលទឹកកកនៃព្រំដែនភាគខាងជើងចិននាំមកនូវប្រាក់ចំណូលជាបន្តបន្ទាប់សម្រាប់អ្នកភូមិ។”
មានភូមិនិងទីប្រជុំជនរាប់ពាន់ ដូចជាភូមិBeijiទូទាំងប្រទេស ដែលបានអភិវឌ្ឍដោយពឹងផ្អែកលើព្រិលទឹកកក។
សង្កាត់Chongliខេត្តHebeiពីមុនពេលព្រិលធ្លាក់ខ្លាំងក្នុងរដូវរងាត្រូវតែបិទផ្លូវនៅភ្នំ បច្ចុប្បន្ន ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញលើពិភពលោក។ស្រុកដែលធ្លាប់ក្រីក្រត្រូវបានចាកចេញពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅការអភិវឌ្ឍជនបទ។
ភូមិHantunខេត្តJilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ន ដោយពឹងផ្អែកលើទេសភាពធម្មជាតិដើរលើកករឹងក្នុងតំបន់និងវប្បធម៌ជនជាតិម៉ាន់ជូបានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ហើយបានក្លាយជា “ភូមិធូរធារ”ដ៏ល្បីល្បាញ។
ភូមិHongxinភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ជាភូមិភ្នំតូចមួយដែលមានប្រជាជនជាង៨០០នាក់បានទាក់ទាញអ្នកចូលចិត្តលេងកីឡាព្រិលទឹកកកចំនួន១សែននាក់មកពីទូទាំងប្រទេស គិតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤។វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិHongxin ក្លាយជា “ភូមិផ្ទុះល្បីលើបណ្តាញអ៊ីនធឺណែត។
ក្រោមការជំរុញដោយ “ភាពពេញនិយមខាងព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកកបានកើនឡើង ហើយធនធានព្រិលទឹកកកកំពុងជួយអភិវឌ្ឍទីជនបទតូចធំនៅទូទាំងប្រទេស ហើយជួយជម្រុញដល់ការស្ដារអភិវឌ្ឍជនបទ៕

អត្ថបទដែលជាប់ទាក់ទង