**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀប​ចំដែន​ដី នគរូបនីយកម្ម និងសំណង់បង្ហាញក្តីរំពឹងថា ប្រហែល​ជា​ដល់​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុងនូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា។

មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអន​ឡាញ​របស់​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់និងការរៀប ចំឥណទានក្នុងវិស័យសំណង់និងអចលន​ទ្រព្យ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ បានរំលេចសមិទ្ធផលថា ក្នុងរយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហា​ដែលមាន​ភាពចម្រូងចម្រាស់​នៅក្នុងសង្គមជាតិ ។ក្នុងនោះបានជំរុញ​ការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជី​ដីធ្លីបាន ៣,៧ លានក្បាលដី ហើយប្រហែលជា​ដល់​ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុងនូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណី​ប៉ុន្តែរហូត​មកទល់ពេលនេះ​ក្រសួង​បានដោះស្រាយករណី​ទាំងនោះអស់ ជាច្រើននិងនៅសល់ត្រឹមក្រោម ១ ០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សា​អាយុជីវិត​បឹង​ទន្លេសាប​ដោយមិនឱ្យមានការកាត់ឆ្វៀលដី​បន្តទៀតនោះទេ ហើយរក្សាបាន​នូវគន្លងមួយថាកម្ពុជាមាន​លទ្ធភាពរក្សាបាន​នូវមរតក​ធនធានធម្មជាតិរបស់ខ្លួនជាការ​ទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋ​នៅក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាបឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា បញ្ហានេះក៏ត្រូវបានដោះស្រាយ​សម្របសម្រួលនិងរក្សាបាននូវសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរ និងធានាបាននូវជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ។ដោយឡែកបញ្ហាវិវាទនៅក្នុងបុរីក៏ត្រូវបានដោះ​ស្រាយ​សម្រប​សម្រួល ដោយ​បច្ចុប្បន្ន​នៅសល់ត្រឹមតែប្រមាណជាង ២០គម្រោងទៀតប៉ុណ្ណោះ។

ដោយសេចក្តីពេញចិត្ត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ​លទ្ធផលការងារដែលក្រសួងបាន​អនុវត្តមកនេះអាចនិយាយបានថាក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទជូនសង្គមជាតិកម្ពុជាហើយនេះគឺជាគម្រូសម្រាប់ពិភពលោកសម្រាប់ប្រទេសដែលធ្លាប់ញាំញីដោយសង្គ្រាមខ្ទេចខ្ទី អាចស្រោចស្រង់ខ្លួនត្រឡប់មកវិញបាន​ហើយកសាង​និងអភិវឌ្ឍន៍ខ្លួន​បានមកដល់បច្ចុប្បន្នដែលមិនងាយនឹងមាន​ប្រទេសណាអាចធ្វើបានបែបនេះទេ៕

អត្ថបទដែលជាប់ទាក់ទង