មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”
ភ្នំពេញ៖ រយៈពេល២ថ្ងៃមកនេះ តំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត១ (CPA1), កម្រិត២ (CPA2) និងកម្រិត៣ (CPA3) ដែលជាដៃគូ ប.ស.ស. សរុបចំនួន១៦៤ មូលដ្ឋានសុខាភិបាល បានចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន” ដែលប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះបើរាប់ទាំងមូលដ្ឋានសុខាភិបាលឯកជនកម្រិត៣ (CPA3) ចំនួន១០៤ មូលដ្ឋានសុខាភិបាលដែលប្រជុំនាព្រឹកនេះ។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្ដការ លើការកែសម្រួលអត្រាទូទាត់ថ្លៃព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងពន្លឿននៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួមដែលអាចទទួលយកបានទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ដោយតំណាងមូលដ្ឋានសុខាភិបាលកម្រិត៣ (CPA3) និងមន្រ្ដីជំនាញ ប.ស.ស. ចូលរួមសរុបប្រមាណជា ១៥០នាក់ នៅសាលប្រជុំសន្តិភាព ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ៕