**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ដល់ការអនុវត្តផែនការយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួង ឱ្យបានកាន់តែប្រសើរ និងដោយខ្ជាប់ខ្ជួន បើទោះជាទទួលបានលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រែប្រាំងជិត១មុឺនហិកតា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ**ពេញមួយឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន បណ្ដុះបណ្ដាលមន្រ្តីជាង ២ពាន់នាក់**អ្នកជំនាញ៖ ការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស គឺដើម្បីធានាបរិយាកាសការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ និងទាក់ទាញវិនិយោគិនបរទេសថ្មីៗមកក្នុងស្រុក**មូលដ្ឋានសុខាភិបាល និងអ្នកសិក្សាស្រាវជ្រាវ៖ ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជាការបង្ហាញតម្លាភាព និងប្រសិទ្ធភាពលើក្នុងការផ្តល់សេវាថែទាំសុខភាពជូនសមាជិកប.ស.ស.**អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយវីដេអូតាមបណ្តាញព័ត៌មានសង្គម ដោយបានធ្វើការអធិប្បាយចោទប្រកាន់មកលើភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ក្នុងពេលបំពេញការងារ**កម្ពុជា-ថៃ ប្រជុំទ្វេភាគី ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះដោយសារការជួញដូរ**អភិបាលខេត្តតាកែវ៖ បច្ចុប្បន្នអាជ្ញាធរខេត្ត បង្កើនការចុះត្រួតពិនិត្យរាល់សំណង់គ្មានច្បាប់អនុញ្ញាត និងរំលោភលើដីរបស់រដ្ឋ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ជោគជ័យ ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ចំណុចមួយចំនួនដែលលោកអ្នកត្រូវដឹង មុននឹងចង់ចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក**ឯកឧត្តមបណ្ឌិត លី ធុជ៖ ការបន្ថែមជំនួយថវិការបស់អូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា**អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាព ជូនសិស្សានុសិស្ស**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការពង្វាងចរាចរក្នុងឱកាសដាក់ដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ កម្ពុជាចាត់បញ្ជូនយុវជនវ័យក្មេងចូលរួមបណ្តាញ​យុវជនស្តីពី​កម្មវិធី​ទប់ស្កាត់​គ្រឿងញៀន លើក​ទី​៤**គណៈកម្មាធិការកញ្ចប់ថវិកានៃសភាអាល្លឺម៉ង់ អំពាវនាវាឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ អនុម័តជំនួយយោធាបន្ថែមទំហំ ៣.១៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ប.ស.ស. នឹងចាប់ផ្តើមយុទ្ធនាការ ចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ចាប់ពីថ្ងៃទី១ កុម្ភៈ តទៅ**បើសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ចូលនិវត្តន៍ នោះប័ណ្ណសមាជិក ប.ស.ស. នៅតែអាចបន្តប្រើប្រាស់សេវា តាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បានធម្មតា**ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនភាគច្រើន ត្រូវបានរក្សាទុកក្នុងអាជីវកម្ម រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំនួយបរទេស

រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព”។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល។ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញមតិប្រកបដោយភាពផុសផុល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។

ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះ សំខាន់ៗ ជូនដល់អង្គពិធី ដូចខាងក្រោម៖

១-ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ (Embrassing Technology) ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាព ដោយ អ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ។

២-ការផ្តល់អាទិភាពដល់សមធម៌ (Prioritizing equity) ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែង ក្នុងពេលអនាគត យើងត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។

៣-ការកសាងភាពធន់ (Building Resilience) ដោយ អ្នកដឹកនាំត្រូវផ្តល់អាទិភាព ដល់សុខុមាលភាព របស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាល មួយដែលមានភាពធន់ទៅនឹង កត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។ ទន្ទឹមនឹងនោះដែរ ការច្នៃប្រឌិត (innovation) មិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំ(continuous quality improvement) និងកិច្ចសហប្រតិបត្តិការគ្នា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ៖ ទី១). Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា, ទី២). Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព, ទី៣). Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និងទី៤). Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាត ទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

សិក្ខាសាលានេះរៀបចំឡើងដោយ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយ សហការជាមួយសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត Zoom សរុបជាង ២០០រូប ៕

អត្ថបទដែលជាប់ទាក់ទង