ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំខាងលើនេះមានការចូលរួមពីឯកឧត្តមអគ្គនាយករងទទួលបន្ទុក លោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តមអភិបាលរងខេត្តកែប អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកនៃខេត្តសៀមរាប មុននឹងដាក់សេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕