**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ក្រោយជួបឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

តាមរយៈសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតី មានខ្លឹមសារយ៉ាងដូច្នេះថា៖ “ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម។

ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និងលោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូន ជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏បរិសុទ្ធ ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសលោកបានរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានថាប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុវត្ថិភាព បន្ទាប់ពីសម័យសង្គ្រាម។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ” ៕

អត្ថបទដែលជាប់ទាក់ទង