រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតក្នុងភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលដីធ្លី នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដីរួមមាន “ប្លង់សុរិយោដីនិងបញ្ជីឈ្មោះអ្នកកាន់កាប់ដី” ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបា លដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
សេចក្តីដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអង្គភាពពាក់ព័ន្ធ នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពី ភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក) គិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត នៅបរិវេណសាលាបុណ្យពារាជ្យ ស្ថិតក្នុងភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ផុតកំណត់កាលបរិច្ឆេតនៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលដីធ្លីសន្មត់ថា ទិន្នន័យ បានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់តវ៉ានៅពេលក្រោយបានទៀតឡើយ និងបន្តនីតិវិធីក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញ គ្រប់លក្ខណៈតាមច្បាប់។
គណៈកម្មការរដ្ឋបាលដីធ្លី នឹងដាក់ទីតាំងបណ្តោះអាសន្ននៅកន្លែងបិទផ្សាយខាងលើ ដើម្បីរង់ចាំទទួល ពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ ៕