រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ អភិបាលខេត្តតាកែវលើកទី១
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើកទី១ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥»។
ពិធីនេះរៀបចំធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាល ទីចាត់ការ អង្គភាព នៃរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព កងកម្លាំងទាំង៣ រដ្ឋបាលក្រុង-ស្រុក ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាលបំផុត៕