ពលរដ្ឋម្នាក់បាត់បង់ជីវិតដោយសារបើករថយន្តដឹកប្រមូលផលដំឡូងក្នុងចម្ការ ជាន់គ្រាប់មីនតោនផ្ទុះ
ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានសម្ដែងការសោកស្តាយចំពោះប្រជាពលរដ្ឋដែលបាត់បង់ជីវិតដោយសារបេីករថយន្តដឹកប្រមូលផលដំឡូងក្នុងចម្ការដំឡូងមីរបស់ខ្លួន ជាន់ផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម។
ករណីគ្រោះថ្នាក់នេះកើតឡើងស្ថិតក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណជាង៣រសៀលនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
កម្លាំងជំនាញអង្គភាពCMAC ក៏បានជួយត្រួតពិនិត្យបើកផ្លូវ និងទីតាំងសុវត្ថិភាពនៅកន្លែងកើតឧបទ្ទវហេតុនោះជូនប្រជាពលរដ្ឋ៕