**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន**ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!**មេដឹកនាំកំពូលអ៊ីរ៉ង់ ច្រានចោលគំនិត នៃការរៀបចំកិច្ចចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**អ្នកនាំពាក្យក្រសួងការងារ៖ ជនមានពិការភាពទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង**ឯកឧត្តម សួស ប្រាថ្នា ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃ នៅឡាវ**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការរៀបចំបង្កើតសមាគម អ្នកវិជ្ជាជីវៈវិស័យឌីជីថល**ក្រុមមន្ត្រីប៉ាគីស្ថាន និយាយថា ក្រុមបះបោរដែលបានវាយប្រហារលើរថភ្លើង ដឹកអ្នកដំណើរ បានសម្លាប់ចំណាប់ខ្មាំង ២១នាក់ ខណៈអ្នកដំណើរផ្សេងទៀត ត្រូវបានជួយសង្គ្រោះ**ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរតែត្រូវបានលើកកម្រិត ឱ្យកាន់តែខ្ពស់ថែមទៀត**រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល កំពុងរៀបចំសម្រាប់ការស្នាក់នៅ មិនកំណត់មួយ នៅភាគខាងត្បូងស៊ីរី**តម្លៃស៊ុតនៅអាមេរិក កើនឡើងជាថ្មីម្តងទៀត ក្នុងគ្រាដែលការខ្វះខាត បណ្តាលមកពីជំងឺផ្តាសាយបក្សី

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់ ។
លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិកនឹងមានការចាប់ផ្តើមដ៏ល្អនៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះនិងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។
លោក Trump បានថ្លែងអំណរគុណចំពោះលោកXi Jinping ដោយបានសម្តែងថា លោកយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានរដ្ឋចិនXi Jinping សង្ឃឹមថានឹងបន្តរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ហើយរំពឹងទុកថាអាចជួបសន្ទនាជាមួយលោក Xi Jinping ក្នុងពេលឆាប់ៗ។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសំខាន់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គួរតែរក្សាទំនាក់ទំនងមិត្តភាពជាយូរអង្វែង និងរួមគ្នាគាំពារសន្តិភាពពិភពលោក។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ស្តីពីវិបត្តិអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗផ្សេងទៀតដែលយកចិត្តទុកដាក់ដូចគ្នា។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពបង្កើតវិធីទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់អំពីបញ្ហាសំខាន់ៗដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង