ឯកឧត្តម ប៊ុន ហុន ចេញបំភ្លឺដោយបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលបានបង្ហោះនៅលើគណនី Tik Tok ឈ្មោះ «villa.gardenia.ke»
ភ្នំពេញ៖ មេធាវីតំណាងដោយអាណត្តិរបស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺ ដោយបដិសេធទាំងស្រុងចំពោះខ្លឹមសារដែលបានបង្ហោះនៅលើគណនី Tik Tok ឈ្មោះ «villa.gardenia.ke» រួមទាំងសំណេរដែលមានចេតនាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម ប៊ុន ហុន យ៉ាងធ្ងន់ធ្ងរ ៕